មីយ៉ាន់ម៉ាពន្យាពេលចំពោះស្ថានភាពប្រកាសអាសន្នក្នុងតំបន់ប៉ះបោ Meikhtila
22/05/2013 08:08
(VOVworld) –ក្នុងសម័យប្រជុំពិសេសដែលបានប្រព្រឹត្តទៅ នៅ រដ្ឋធានី Nay Pyi Taw នាថ្ងៃទី ២១ ឧសភា រដ្ឋសភាមីយ៉ាន់ម៉ា ទើបនឹងបានអនុម័តលើការសម្រេចចិត្តពន្យាពេលបន្ថែម ៦០ ថ្ងៃទៀតចំពោះស្ថានភាពប្រកាសអាសន្នក្នុងតំបន់ប៉ះបោ Meikhtila

(VOVworld) –ក្នុងសម័យប្រជុំពិសេសដែលបានប្រព្រឹត្តទៅនៅ រដ្ឋធានី Nay Pyi Taw នាថ្ងៃទី ២១ ឧសភា រដ្ឋសភាមីយ៉ាន់ម៉ាទើបនឹងបានអនុម័តលើការសម្រេចចិត្តពន្យា ពេលបន្ថែម ៦០ ថ្ងៃទៀតចំពោះស្ថានភាពប្រកាសអាសន្នក្នុងតំបន់ប៉ះបោ Meikhtila និងទីរួមស្រុកចំនួន ៣ ភាគខាងជើងប្រទេសនេះ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ ដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ មុននោះ នាថ្ងៃទី ២២ មិនា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein បានប្រកាស ស្ថានភាពអាសន្នក្នុងទីរួម ស្រុកចំនួន ៤ ចំណុះតំបន់ Mandalay ភាគខាង ជើងប្រទេសនេះ។ ក្រៅពីនោះ ក្នុងសម័យប្រជុំពិសេសនេះរដ្ឋសភាមីយ៉ាន់ម៉ាក៏បានអនុម័តលើការបង្កើតគណៈ កម្មាធិការស្រាវជ្រាវរួមមួយអំពីសិទ្ធិរបស់អ្នកម្ចាស់និងពលករ។ ក្នុងសម័យប្រជុំមុន នោះ នាថ្ងៃទី ២១ មិនា ឆ្នាំ ២០១៣ រដ្ឋសភាមីយ៉ាន់ម៉ាបានអនុម័តនិងត្រូវបាន ចុះហេត្ថលេខាចេញផ្សាយច្បាប់ចំនួន ៦ ក្នុងនោះមានច្បាប់ ប្រឆាំងនឹងភាគីប្រឆាំង ត្រូវបានលុបចោល៕
Related






