VOV WorldVOV World
មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។
31/10/2012 10:00
VOV-ក្រោយពេលបក់បោកឆ្លងកាត់ភាគខាងកើត ប្រទេសអាមេរិកនាថ្ងៃទី​៣០តុលា​ ខ្យល់ព្យុះ Sandy បានធ្វើឲ្យមនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់។
មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។
មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។        VOV-ក្រោយពេលបក់បោកឆ្លងកាត់ភាគខាងកើតប្រទេសអាមេរិកនាថ្ងៃទី ​៣០តុលា​ ខ្យល់ព្យុះ Sandy បានធ្វើឲ្យមនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់។ នាបច្ចុប្បន្នទីក្រុង New York-អាមេរិក នៅត្រូវជាប់គាំងទាំងស្រុងក្នុងពេល​ដែល បណ្ដាញ់រថភ្លើងក្រោមដីត្រូវ​លិចក្នុងទឹកនិងប្រព័ន្ធស្ពាន់និងផ្លូវក្រោមដីត្រូវផ្អាក់​ សកម្មភាព។ ទីផ្សារហិរញ្ញវត្ថុវិថី Wall បន្តបិទទ្វាទៅថ្ងៃច័ន្ទ ជារយៈពេលផ្អាក់យូរ​ បំផុត​ដោយសារការរងឥទ្ធពលនៃ​អាកាសធាតុ។ ខ្យល់ព្យុះ Sandy កំពុង​បណ្ដាលឡើងការដាច់អគ្គិសនីនៅរដ្ឋចំនួន១៥និងរដ្ឋធានី Washington ទៀត ផង។ ខ្យល់ព្យុះ Sandy កំពុងបណ្ដាលឡើងការដាច់អគ្គិសនីនៅរដ្ឋចំនួន១៥និងរដ្ឋធានី Washington ​        ក្នុងពេលនោះប្រធានាធិបតី Barack Obama បានលុបចោលផែនការ ចលនា​រកសំលេងគាំទ្រក្នុងរយៈពេល២ថ្ងៃកន្លងទៅដើម្បីបញ្ជាណែនាំការងារ​ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ Sandy។ រីឯបេក្ខជនគណៈបក្ស​សាធារណៈ ​រដ្ឋ Mitt Romney ក៏បានផ្អាក់សកម្មភាពចលនារកសម្លេងគាំទ្រនិងរៀបចំ​ ព្រឹត្តិការណ៍​មួយ​ជួយ​សង្គ្រោះព្យុះទឹកជំនន់នៅទីក្រុង Dayton រដ្ឋ Ohio។ លោក Romney បានអំពាវនាវ​ប្រជាជនរៃអង្គាសប្រាក់និងសំភារៈសំរាប់សមាគមកាក​បាត ក្រហមដើម្បីជួយ​ឲ្យ​ប្រជាជនដែលកំពុងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ នៅដំបន់​ឦសានទៀតផង៕