VOV WorldVOV World
មូស្គូរត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី
28/12/2012 08:32
(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ មូស្គូរត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយភាគីទាំង ឡាយនៅស៊ីរី និងមិនគាំទ្រភាគីណាមួយឡើយក្នុងវិប័ត្ត ដែលបានអូសបន្លាយក្នុងរយៈពេល ២១ ខែកន្លងមក នៅប្រទេសមជ្ឍឹម បូព៌ានេះ។
មូស្គូរត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី
(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ មូស្គូរត្រៀមខ្លួនជាស្រេច ជួបសន្ទនាជាមួយភាគីទាំងឡាយនៅស៊ីរី និងមិនគាំទ្រភាគីណាមួយឡើយ ក្នុងវិប័ត្ត ដែលបានអូសបន្លាយក្នុងរយៈពេល ២១ ខែកន្លងមក នៅប្រទេសមជ្ឍឹម បូព៌ានេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ី​មិនលើកលែងលទ្ធភាពជួប សន្ទនាជាមួយសម្ព័ន្ធប្រជាជាតិប្រឆាំងរបស់ស៊ីរី។ នាបច្ចុប្បន្នស្ថានភាពនៅស៊ីរីកំពុង ប្រព្រឹត្តទៅតាមទិសអាក្រក់ឡើងៗ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានអះអាង ឡើងវិញនូវទស្សនវិស័យរបស់មូស្គូរថា៖ វិប័ត្តនៅ ស៊ីរីត្រូវបានដោះស្រាយដោយ សន្តិវិធី។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀត នាថ្ងៃទី ២៧ ធ្នូ អ្នកនាំពាក្យនៃសម្ព័ន្ធ ប្រជាជាតិប្រឆាំងស៊ីរី លោក Walid al – Bunni បានប្រកាសថា៖ កំលាំងនេះគ្រាន់ តែយល់ព្រមនឹងវិធានការណ៍នយោបាយ ក្នុង ពេល ប្រធានាធិបតីស៊ីរី លោក Bashar al – Assad ត្រូវបានលាលែងពីដំណែង៕ រុស្ស៊ីមិនលើកលែងលទ្ធភាពជួបសន្ទនាជាមួយសម្ព័ន្ធប្រជាជាតិប្រឆាំងរបស់ស៊ីរី។  (Image: Internet)