នាវាចម្បាំងនៃកងទ័ពជើងទឹកចិនបានឆ្លង់កាតតំបន់ដែនសមុទ្ររបស់ជប៉ុន
17/10/2012 08:27
(VNA) – នាថ្ងៃទី ១៦ តុលា នាវាចម្បាំងចំនួន ៧ គ្រឿងនៃកងទ័ពជើងទឹកចិន បានឆ្លង់កាតតំបន់ ដែនសមុទ្រនៅជំវិញកោះ Okinawa របស់ជប៉ុន។

(VNA) – នាថ្ងៃទី ១៦ តុលា នាវាចម្បាំងចំនួន ៧ គ្រឿងនៃកងទ័ពជើងទឹកចិន បានឆ្លង់កាតតំបន់ដែនសមុទ្រនៅជំវិញកោះ Okinawa របស់ជប៉ុន។ រឿង ហេតុការណ៍នេះបានកើតមានឡើងក្នុងកាលៈទេសៈភាពតានតឹងអំពី អធិបតេយ្យភាពជុំរិញប្រជុំកោះជំលោះ Senkaku ជាភាសារជប៉ុន និង Diao Yu ជាភាសារចិន លើសមុទ្រ Hoa Tung រវាងប្រទេសទាំង ២ មិនទាន់ធូរស្រាល ឡើយ។ តាមបណ្ដារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា៖ ប៉េកាំងបាន ជូនដំនឹងឲ្យកូក្យូអំពីនាវាចម្បាំងចិនចូលតំបន់សមុទ្រជំវិញកោះ Okinawa ដើម្បី ជៀសវាងព្យុះមួយដែលផ្លាស់ទីចូលកោះ Minami-Daito ចំណុះប្រជុំ កោះ Okinawa។ ក្នុងសន្និសីទការសែតនាថ្ងៃដ៏ដែល ប្រធានខុទ្ទកាល័យគណៈមន្ត្រីជប៉ុន លោក Osamu Fujimura បានអះអាងថា៖ ជប៉ុននឹងបន្តឃ្លាំមើលបណ្ដា តំបន់ជាប់សមុទ្រ ជំវិញ ដោយសារ ជប៉ុនព្រួយបារម្មណ៍ចិនជំរុញសកម្មភាពយោធាក្នុងតំបន់នេះ។ នាថ្ងៃដ៏ដែល ចិនបានរិះគុណផែនការសមយុទ្ធរួមនាខែវិច្ឆិកាខាងមុខរវាងជប៉ុន និងអាមេរិកនៅកោះ Irisuna ខេត្ត Okinawa (ជប៉ុន) ។ អ្នកនាំពាក្យក្រសួងការ បរទេសចិន Hong Lei បានព្រមានថា៖ ទង្វើនេះនឹងធ្វើឲ្យភាពតានតឹងក្នុង តំបន់កាន់តែបានកើនឡើង៕
Related






