នាយករដ្ធមន្ត្រីបានជួបរដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មដម្បាញកាត់ដេរឥណ្ឌា។
08/03/2012 10:50
នាយករដ្ធមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ធមន្ត្រី Anand Sharma គឺរួម ចំណែកជាក់ស្តែងជំរុញយ៉ាងខ្លាំងក្លាថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌា លើមូលដ្ធានសក្តានុភាពសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនៅធំធេង។

នាយករដ្ធមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មនិងដម្បាញកាត់ដេរឥណ្ឌា Anand Sharma VOV-នាព្រឹកថ្ងៃទី០៨មិនានៅទីស្តីការរដ្ធាភិបាល នាយករដ្ធមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនារដ្ធមន្ត្រីក្រសួងពាណិជ្ជកម្ម-ឧស្សាហកម្មនិងដម្បាញកាត់ដេរឥណ្ឌា Anand Sharma ដែលកំពុងមានដំណើរទស្សនកិច្ច ការងារនៅវៀតណាម។ នាយករដ្ធមន្ត្រី Nguyen Tan Dung បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់រដ្ធមន្ត្រី Anand Sharma គឺរួមចំណែកជាក់ស្តែងជំរុញ យ៉ាងខ្លាំងក្លាថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម-ឥណ្ឌាលើមូលដ្ធានសក្តានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេង។ នាយករដ្ធមន្ត្រី Nguyen Tan Dung បានអះអាងថា វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីរួមជាមួយឥណ្ឌាបន្តនាំទំនាក់ទំនងមិត្តភាពជា ប្រពៃណី ទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ស៊ីជំរៅ នាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ។ នាយករដ្ធមន្ត្រី Nguyen Tan Dung ក៏ចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការជិតស្និទសំដៅរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទីវាបង្កើតទំនាក់ទំនងការ ទូតវៀតណាម-ឥណ្ឌានិងលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ រីឯរដ្ធមន្ត្រី Anand Sharma បានសំដែងបំណងចង់បង្កើន ថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអនុវត្តបច្ចេកវិជ្ជា ព័ត៍មាន ឪសថនិងថាមពល៕
Related






