នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang ជួបប្រាស្រ័យជាមួយនិស្សិតវៀតណាម
15/10/2013 11:46
(VOVworld)- ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមជា នាព្រឹកថ្ងៃទី១៥តុលា នាយក រដ្ឋមន្រ្តីចិនលោក Ly Keqiang បានមានការជួបប្រា ស្រ័យជាមួយនិស្សិតសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម

នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang ជួបប្រាស្រ័យជាមួយ និស្សិតវៀតណាម (រូបថតៈchinhphu.vn) (VOVworld)- ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមជានាព្រឹក ថ្ងៃទី១៥តុលា នាយករដ្ឋមន្រ្តីចិនលោក Ly Keqiang បានមានការជួបប្រាស្រ័យជាមួយនិស្សិតសកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្តនៃ មហា វិទ្យាល័យជាតិហាណូយ។ ក្រោមប្រធានបទ “បន្តប្រពៃណីមិត្តភាពបើកចេញ អនាគត់ដ៏ត្រចះត្រចង” នាយករដ្ឋមន្រ្តីចិន Ly Keqiang បានចែករំលែកជាមួយ បណ្តានិស្សិតអំពីទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម -ចិន ក្នុងរយៈពេលកន្លងទៅ។ លោក Ly Keqiang អះអាងថា ថ្នាក់ ដឹកនាំនៃ ប្រទេសទាំងពីរវៀតណាមជ-ចិនបាននឹងកំពុងពូនជ្រុំចំណងមិត្តភាព ដែល មានស្រាប់រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋ មន្រ្តីលោក Ly Keqiang និងគណៈប្រតិភូជាន់ខ្ពស់ចិន គឺសំដៅពង្រឹងទំនាក់ទំនង សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ជម្រុញទំនាក់ទំនងតាម ទិសអភិវឌ្ឍន៌ ចីរភាពនិងស្ថិរភាព។ នាយករដ្ឋមន្រ្តីចិន លោក Ly Keqiang ក៏បានប្រគល់សៀវភៅមួយចំនួន ឲ្យសកលវិទ្យាល័យវិទ្យាសាស្រ្ត សង្គម និងមនុស្សសាស្រ្ត ដើម្បីនិស្សិតរបស់សាលាអាចស្វែងយល់អំពីចំណងជួបប្រាស្រ័យវប្បធម៌ សង្គម និងមិត្តភាព រវាប្រទេសទាំងពីរវៀតណាម-ចិន។ នាពេលរសៀលថ្ងៃទី១៥តុលា នាយករដ្ឋមន្រ្តីចិន លោក Ly Keqiangបាន ចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅវៀតណាម ប្រកបដោយជោគជ័យ៕
Related






