VOV WorldVOV World
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ជួបសំណេះសំណាលអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម
22/12/2016 10:48
(VOVworld) - នារសៀលថ្ងៃទី២១ ធ្នូ នៅបញ្ជាការដ្ឋាន កងយោធភូមិភាគទី៧ នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាល កម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធ ជនស្ម័គ្រចិត្តវៀតណាម ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជំនាន់មុនៗ។
នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ជួបសំណេះសំណាលអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម
ទិដ្ឋភាពនៃជំនួបនេះ (VOVworld) - នារសៀលថ្ងៃទី២១ ធ្នូ នៅបញ្ជាការដ្ឋានកងយោធភូមិភាគទី៧ នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែល បានមកបំពេញបេសកកម្មនៅកម្ពុជាជំនាន់មុនៗ។នៅទីនេះ សម្ដេច ហ៊ុន​ សែន សង្កត់ធ្ងន់ថា លោកចងចាំនិងមោទនៈអំពីអ្វីៗដែលកងទ័ពស្ម័គ្រចិត្តវៀតណាម បក្សនិងរដ្ឋវៀតណាមបានលៃទុកជូនប្រជាជនកម្ពុជា អំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។រយៈពេល៣៨ឆ្នាំក្រោយពីរួចផុតពីការប្រល័យពូជ សាសន៍នោះ ប្រទេសកម្ពុជាបានរស់ឡើងវិញហើយអភិវឌ្ឍន៍ លើគ្រប់វិស័យ ទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយ ថ្ងៃ។តាងនាមក្រុម អតីតយុទ្ធជនស្ម័គ្រចិត្តវៀតណាម ឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជា ការកងយោធភូមិភាគទី៧ បានសង្កត់ធ្ងន់ថា៖ “នាបច្ចុប្បន្ន កម្លាំងអមិត្តនានាកំពុងខំប្រឹងប្រែងបំបែកបំបាក់ចំណងសាមគ្គី ភាព មិត្តភាព សហប្រតិបតិ្តការ និងវឌ្ឍនភាពរវាងប្រទេសឥណ្ឌូចិនទាំងបី។យើង ខ្ញុំ នឹងប្រឹងអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយប្រជាជនវៀតណាម កម្ពុជា និង ឡាវ ប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងឧបាយកលនោះ។ព្រមទាំងពូនជ្រុំ រក្សានិងពង្រីក  ដោយឥតឈប់ឈរនូវប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ វៀត ណាមនិងកម្ពុជា”៕

More