VOV WorldVOV World
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចBelarus
05/04/2013 11:03
នារសៀលថ្ងៃទី៤ មេសា នៅទីស្ដីការរដ្ឋាភិបាល នាយក រដ្ឋមន្ត្រីលោក Nguyen Tan Dung បានទទួលជួបរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច Belarus លោក Nicolai Snopkov ដែល កំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចBelarus
នារសៀលថ្ងៃទី៤ មេសា នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានទទួលជួបរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច Belarus លោក NicolaiSnopkov ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នាយករដ្ឋមន្រ្តីNguyen Tan Dung សង្កត់ធ្ងន់ថាវៀតណាមមានគោលបំណងនិង ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ Belarusជំរុញកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ មានប្រសិទ្ធិភាព និងនាំមក ផលប្រយោជន៍ជាក់ស្ដែងសំរាប់ភាគីទាំងពីរ។នាយករដ្ឋមន្រ្តីស្នើអោយជំរុញខ្លាំង ការអនុវត្តន៍បណ្ដាលទ្ធផល ដែលទទួលបាននៅសម័យប្រជុំលើកទី៩របស់ គណកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-​ Belarusនិងកម្មវិធីសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដំណាក់កាល២០១៣-២០១៥។នាយក រដ្ឋមន្រ្តីក៏ស្នើអោយBelarus សហកា រជំរុញដំណើការចរចារអំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពគយរុស្ស៊ី Belarus Kazhakhstan  ដើម្បីបង្កលក្ខណងាយស្រួលអោយទំនិញវៀតណាជ្រៀតមចូលក្នុងទីផ្សានេះ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច Belarus Nicolai Snopkov(nguồn:internet) រីឯខ្លួនវិញ រដ្ឋមន្ត្រី NicolaiSnopkovសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ការអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសក្នុងការរក្សាកំណើនសេដ្ឋកិច្ចនិង ការងារកាត់បន្ថយាភាពក្រីក្រ និងអះអាងថា Belarus ត្រៀមខ្លួនជាស្រេច ចែករំលេកបទពិសោធជាមួយវៀតណាមលើបណ្ដាវិស័យមានឧត្តមភាពស្ដី អំពីការផលិតឧបករណ៍សម្ភារៈឧស្សាហកម្ម រថយន្ត សារធាតុគីមី ជាដើម។ លោក NicolaiSnokov ស្នើភាគីទាំងពីរជំរុញការបង្កើតបណ្ដាអាជីវកម្មផលិត រថយន្ត​​ ទឹកដោះគោ និងកែច្នៃកសិផលនៅ Belarus និងវៀតណាមយ៉ាងឆាប់ៗ ព្រមទាំងបង្កលក្ខណងាយស្រួល ដើម្បីប្រទេសនេះជំរុញពាណិជ្ជកម្មវិនិយោគ ជាមួយបណ្ដាប្រទេសអាស៊ាន៕

More