នាយករដ្ឋមន្រ្តីសំណូមពរកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិ្ចសង្គមសំរាប់ឆ្នាំ២០១៥
16/06/2014 10:58
(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបចេញ សារាចរណ៍ ដែលសំណូមពរគ្រប់ក្រសួង ស្ថាប័ន តំបន់ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋ លាត ត្រដាងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រាងថវិការរដ្ឋសំរាប់ឆ្នាំ២០១៥។

(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបចេញសារាចរណ៍ ដែលសំណូមពរ គ្រប់ក្រសួង ស្ថាប័ន តំបន់ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋ លាត ត្រដាងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រាងថវិការរដ្ឋសំរាប់ ឆ្នាំ២០១៥។សារាចរណ៍លើកច្បាស់ថា នៅឆ្នាំ២០១៥ត្រូវបន្តរក្សាខ្ជាប់ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ប្រឹងប្រែងសទទួលបានល្បឿនកំណើន GDP គឺ៦ដល់៦,២% អនុវត្តយ៉ាងល្អប្រសើរនូវបណ្ដាគោលដៅសុខុមាលភាព សង្គម បើកទូលាយនិងលើកកំពស់ប្រសិទ្ធិភាពនៃការងារកិច្ចការបរទេស និង សមាហរណ្ឌកម្មអន្តរជាតិ បង្កើនសន្តិសុខកាពារប្រទេស និងរក្សាខ្ជាប់ខ្ជួន អធិបតេយ្យភាពជាតិ។ល។ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលសំណូមពរបង្កើនកំលាំងអនុវត្តច្បាប់លើសមុទ្រ ប្ដេជ្ញា ការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិលើសមុទ្រខាងកើត ដោះស្រាយ សភាពការណ៍ស្មុគស្មាញដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រ និងសេចក្ដីថ្លែងការណ៍ស្ដីពី ការប្រតិបតិ្តរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC)៕
Related






