VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ
13/03/2013 11:37
(VOV)_បន្តកម្មវិធីចូលរួមសន្និសីទជាន់ខ្ពស់នៅទីក្រុងវៀងច័ន្ទ ( ឡាវ) នាព្រឹកថ្ងៃទី ១៣ មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ នាយករដ្ឋមន្ត្រី នៃបណ្ដាប្រទេស កម្ពុជា ថៃ អនុប្រ ធានាធិបតីមីយ៉ាន់ម៉ា និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញ ចូលរួម សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawadi – Chao Phraya – Mekong លើកទី ៥ ( ACMECS 5) ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ
(VOV)_បន្តកម្មវិធីចូលរួមសន្និសីទជាន់ខ្ពស់នៅទីក្រុងវៀងច័ន្ទ ( ឡាវ) នាព្រឹកថ្ងៃ ទី ១៣ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានរួមជាមួយ នាយក រដ្ឋមន្ត្រី នៃបណ្ដាប្រទេស កម្ពុជា ថៃ អនុ​ប្រធានាធិបតីមីយ៉ាន់ម៉ា និងអគ្គលេខា ធិការអាស៊ាន បានអញ្ជើញចូលរួម សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ច Ayeyawadi – Chao Phraya – Mekong លើកទី ៥ ( ACMECS 5) ។ ថ្លែង មតិនៅទីនេះ ​នាយក​​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បានចាត់ទុកថា÷ ​ ទន្ទឹម​នឹងបណ្ដាលទ្ធផលដែលទទួលបាននោះ គឺក្នុងស្ថានភាពជាក់ស្ដែង ​កម្មវិធីសហ ប្រតិបត្តិការ ACMECS ពុំទាន់បានអនុវត្ត ឬ ពុំទាន់មានប្រសិទ្ធភាព​ខ្ពស់​នៅឡើយ។  លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷           “ ដើម្បី ACMECS ពង្រីកសក្ដានុភាពរបស់ខ្លួន ជាការពិត​ប្រកដ​និង ដើរតួនាទី សំខាន់  ក្នុងដំណើការធ្វើសមាហរណកម្មក្នុងតំបន់ ក៏ដូចជា ការអភិវឌ្ឍន៍របស់ប្រ ទេស និមួយៗ ខ្ញុំចាត់ទុកថា÷ កិច្ចសហប្រតិបត្តិការ ACMECS ក្នុងដំណាក់កាលថ្មី ​ត្រូវឆ្ពោះទៅគោលដៅស្នូល​ចំនួន៣÷ ​ទី១គឺ​​ បង្កើនចរិតលក្ខណះប្រកួតប្រជែងរបស់ ប្រទេសជាសមាជិកនានា ។​ទីពីរគឺជួយ​ឧបត្ថម្ភដំណើការបង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ាន នាឆ្នាំ ២០១៥។ ទី៣គឺ ធានាការអភិវឌ្ឍន៍ចីរភាពក្នុងតំបន់។” នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ(internet)           នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ​បានចាត់ទុកថា÷​បណ្ដា កម្មវិធីសហប្រតិបត្តិការACMECS ត្រូវប្រមូល​ផ្តុំចូល​ក្នុង​បញ្ហាស្នូល ទាក់ទិនដល់ ការ ជំរុញកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍ បង្កើនជាង ទៀតការតភ្ជាប់​ក្នុងតំបន់…ជាដើម។ វាយតំលៃខ្ពស់ចំពោះបណ្ដាការផ្តួចផ្តើមគំនិតថ្មីរបស់វៀតណាម អំពីបណ្ដា សកម្មភាពសហប្រតិបត្តិការក្នុងអនាគត របស់ ACMECS បណ្ដាថ្នាក់ដឹកនាំចូល រួមសន្និសីទបានអនុម័តលើសេចក្ដីថ្លែងមការណ៍ ទីក្រុងវៀងច័ន្ទ និងកម្មវិធីធ្វើស កម្មភាព ACMECS ដំណាក់កាល ២០១៣-២០១៥ ទៀតផង។           ក៏ក្នុងព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានជួបសន្ទនាជា មួយ  នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra និងអនុប្រធានាធិបតីមី យ៉ាន់ម៉ា Sai Mauk Kham។            នាយករដ្ឋមន្ត្រី​ Nguyen Tan Dung និង នាយករដ្ឋមន្ត្រី​ Yingluck Shinawatra  បានឯកភាពថា÷ នឹងបញ្ជាណែនាំក្រសួងការបរទេសនៃប្រទេសទាំងពីរ កសាង ដំណើការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម​ថៃ និងជំរុញយន្តការប្រជុំ  គណះ កម្មាធិការចំរុះទ្វេភាគី នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៣នេះ។ នាយករដ្ឋមន្ត្រី ទាំងពីររូប ក៏បានឯកភាពអំពីការចាំបាច់ក្នុងការធានាបរិស្ថាន និងសន្តិសុខប្រភព ទឹកទន្លេមេគង្គ ក៨ដូចជា បន្តរួមសហការ និងគាំទ្រគោលជំហររួមរបស់អាស៊ាន ​ដូចជានៅក្នុងសេចក្ដីថ្លែងការណ៍ ៦ខ អំពីបញ្ហាសមុទ្រខាងកើត…ជាដើម។ នាយក  រដ្ឋមន្ត្រី​ Nguyen Tan Dung ​បានអះអាងថា÷វៀតនាមយកចិត្តទុកដាក់ជាច្រើន  ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិ បត្តិការជិតស្និទ្ធជាមួយមីយ៉ាន់ម៉ា។         បញ្ជប់សន្និសីទជាន់ខ្ពស់នានា នៅវៀងច័ន្ទប្រកបដោយជោគជ័យ នារសៀល ថ្ងៃនេះដែរ  នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានអញ្ជើញទៅទស្សនា ​និងទៅបំពេញ ការងារ នៅខេត្តមួយចំនូននៅភាគខាងជើង​ប្រទេសឡាវ៕