VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញការងារនៅកងវរសេនាធំ ទ័ពជើងអាកាសលេខ ៩២៣
26/01/2013 08:40
(VOV)-នាព្រឹកថ្ងៃទី ២៦ មករា នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានអញ្ជើញទៅសាកសួរសុខទុក្ខ​ និងត្រួតពិនិត្យការងារហ្វឹកហ្វឹន ការត្រៀមខ្លួនស្រេចការពារ និងប្រយុទ្ធ​នៅ កងវរសេនាធំទ័ពជើងអាកាសលេខ ៩២៣ កងពលធំ លេខ៣៧១ នៃផ្នែកទ័ពការពារដែនអាកាស នៅស្រុក Tho Xuan ខេត្ត Thanh Hoa ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញការងារនៅកងវរសេនាធំ ទ័ពជើងអាកាសលេខ ៩២៣
(VOV)-នាព្រឹកថ្ងៃទី ២៦ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan  Dung បានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារហ្វឹកហ្វឹន ការត្រៀម​ខ្លួនស្រេចការពារនិងប្រយុទ្ធ​នៅ កងវរសេនាធំទ័ពជើងអាកាសលេខ ៩២៣ កង ពលធំ លេខ៣៧១ នៃផ្នែកទ័ពការពារដែនអាកាស នៅស្រុក Tho Xuan ខេត្ត  Thanh Hoa ។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសម្ដែងគោលបំណង ថា÷ ​កងវរសេនាធំទ័ព​ជើងអាកាសលេខ ៩២៣បន្តពង្រីកប្រពៃណីវីរភាពបដិវត្តន៍ ​ក្តាប់ជាប់និងធ្វើម្ចាស់មធ្យោបាយយោធា អាវុធយ៉ាងឆាប់ៗ បំពេញការងារយាមល្បាត  ហ្វឹកហ្វឹន ត្រៀមខ្លួនជាស្រេចប្រយុទ្ធ…រួមចំណែកលើកកំពស់ស្មារតីការពារ រក្សារ​យ៉ាងរឹងមាំខឿនឯករាជ អធិបតេយ្យភាពដែនដី ការពារឹងមាំដែនអាកាសរបស់មាតុ ប្រទេស។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ទៅបំពេញការងារនៅកងវរសេនាធំទ័ពជើងអាកាសលេខ៩២៣(internet)           ក្រៅពីនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏មានគោលបំណងថា÷ ​ក្រសួង​ការពារប្រទេសធ្វើការងារនៅសមរភូមិក្រោយយោធាប្រកបដោយល្អប្រសើជាង ថែ ទាំជីវភាពរស់នៅខាងសម្ភារះនិងស្មារតី ដើម្បីកម្មាភិបាល យុទ្ធជនក្នុងកងទ័ពនឹងន + ចិត្តបំពេញការងារ ហ្វឹកហាត់ និងប្រយុទ្ធ សម្រេចរាល់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយល្អប្រសើរ៕