VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា)
28/05/2012 08:56
នារសៀលថ្ងៃទី ២៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិ បាល នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុង មានដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបសន្ទនាជាមួយទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា)
នារសៀលថ្ងៃទី ២៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុងមានដំណើរទស្សនកិច្ចនិងធ្វើការនៅ វៀតណាម។ ក្នុងការទទួលជួបសន្ទនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ ទុកថា៖ វៀតណាមនិងមីយ៉ាន់ម៉ា ត្រូវការជំរុញយ៉ាងខ្លាំងបណ្ដាសកម្មភាពពន្លឿន ព្រីកល្អជាងទៀត សក្តានុភាព ប្រៀបខ្លាំង របស់ប្រទេសនិមួយៗ ជាពិសេសលើ វិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ។ល។ ដើម្បីបំរើឲ្យកិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍន៍ រួមចំណែកចូលក្នុង ការកសាងសហគមអាស៊ាន ឲ្យកាន់តែខ្លាំងក្លាថែម ទៀត។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម នឹងបញ្ជាណែនាំ បណ្ដាក្រសួង ផ្នែក រៀបចំសន្និសីទពន្លឿនការវិនិយោគនៅ Yangon ក្នុងខែមិថុនាខាងមុខ។ ទន្ទឹមនឹងនោះ ស្នើរដ្ឋអំណាចតំបន់ Yangon បង្កលក្ខណៈងាយ ស្រួលសំរាប់អង្គភាពអាជីវកម្មវៀតណាមបង្កើនការវិនិយោគនៅ Yangon។លោក Myint Swe បានអះអាងនូវការគាំទ្រនិងលើកទឹកចិត្ត បណ្ដាអង្គភាពអាជីវកម្ម វៀតណាមវិនិយោគនៅតំបន់ Yangon ក៏ដូចជា ជំរុញពាណិជ្ជកម្មទ្វេភាគីទន្ទឹមនឹងនោះ មានគោលបំណងថា៖ បណ្ដាតំបន់របស់វៀតណាមបង្កើនជំរុញ កិច្ចសហប្រតិបត្តិ ការជាមួយតំបន់ Yangon ជាពិសេស លើវិស័យ កសិកម្ម ថាមពល និងធ្វើអាជីវកម្ម ផលរ៉ែ ថែមទៀត៕ នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ ទេសាភិបាលតំបន់ Yangon (មីយ៉ាន់ម៉ា) លោក Myint Swe ដែលកំពុងមានដំណើរទស្សនកិច្ចនិង ធ្វើការនៅវៀតណាម។ (Image: Vietnamplus)

More