នាយករដ្ឋមន្ត្រី Nguyen Tan Dung ទទួលជួបតំណាងជាន់ខ្ពស់ ពាណិជ្ជកម្ម EU
07/03/2013 11:31
(VOV)-នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ នាយក រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបតំ ណាងជាន់ខ្ពស់ពាណិជ្ជកម្ម EU លោក Karelde Gucht ដែលកំ ពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

(VOV)_នារសៀលថ្ងៃទី ៧ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបតំណាងជាន់ខ្ពស់ពាណិជ្ជកម្ម EU លោក Karel de Gucht ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានអះអាងថា÷ វៀតណាមមានគោលបំណងជំរុញខ្លាំងក្លាជាងទៀត ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយ EU ក៏ដូចជា ជំរុញការចរចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងវៀតណាមនិង EU ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសម្ដែងការជឿជាក់ថា÷ ជាមួយការខំប្រឹងប្រែងនិងការប្តេជ្ញា ចិត្តនយោបាយរួមរបស់ភាគីទាំងពីរ ការចរចារ FTA រវាងវៀតណាមនិង EU អាចសម្រេចនាចុងឆ្នាំ២០១៣នេះ។ តាមនោះ រួមចំណែកជំរុញខ្លាំងទំនាក់ទំនងពាណិជ្ជ កម្មរវាងវៀតណាមនិង EU និងនាំមកផលប្រយោជន៍ជាក់ស្ដែងរួមសំរាប់ភាគីទាំងពីរ។ តំណាងជាន់ខ្ពស់ពាណិជ្ជកម្ម EU លោក Karel de Gucht បានអោយដឹងថា÷EU មានគោលបំណងជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និយាយរួម និងបណ្ដាប្រទេសអាស៊ាននិយាយដោយឡែក និងអះអាងថា÷EU នឹងខំប្រឹងប្រែងរួមជាមួយវៀតណាម ដើម្បីសម្រេចការចរចារ FTA រវាងវៀតណាមនិង EUយ៉ាងឆាប់ៗ៕ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលជួបតំណាងជាន់ខ្ពស់ពាណិជ្ជកម្ម EU លោក Karel de Gucht (TTXVN)
Related






