នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំប្រចាំរដ្ឋាភិបាល។
03/07/2012 10:59
VOV- ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២និងទី៣កក្កដានៅ ទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំខែមិថុនារដ្ឋាភិបាលសំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម រយៈពេល៦ខែដើមឆ្នាំនេះ។

នាយករដ្ឋមន្ត្រី Nguyen Tan Dung ធ្វើអធិបតីសម័យប្រជុំប្រចាំរដ្ឋាភិបាល។ VOV- ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២និងទី៣កក្កដានៅទីស្ដីការរដ្ឋាភិបាល វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំប្រចាំ ខែមិថុនារដ្ឋាភិបាលសំដៅវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គមរយៈពេល៦ ខែដើមឆ្នាំនេះ។ តាមការវាយតំលៃរួមនៅសម័យប្រជុំឃើញថា សេដ្ឋកិច្ច សង្គមក្នុងឆមាសទី១ឆ្នាំនេះមានការប្រែប្រួលសកម្ម ត្រូវទិសនិងត្រូវគោល ដៅដែលបានដាក់ចេញជាមួយលទ្ធផលទទួលបានល្អជាបង្គួលើគ្រប់វិស័យ។ ច្បាស់បំផុតគឺគោលដៅអាទិភាពទប់ស្កាត់អតិផរណាទទួលជោគជ័យម៉ាក្រូ សេដ្ឋកិច្ចស្ថិរភាពរក្សាកំណើន៤,៣៨%ផ្សាខ្ជាប់នឹងសកម្មភាពជាជំហានដំបូង ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។ នេះជាមូលដ្ឋានសឲ្យឃើញ នូវយថាទស្សសេដ្ឋកិច្ចសង្គមនៃឆមាសទី២នឹងប្រែប្រួលល្អជាងបើដោះស្រាយ ល្អបណ្ដាបញ្ហាចំពោះខឿនសេដ្ឋកិច្ច។ ស្តីពីដំណោះស្រាយឥណទានសំដៅដោះ ស្រាយ ការលំបាកសំរាប់ខឿនសេដ្ឋកិច្ច នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន លើកច្បាស់ថា៖ “បើចង់បង្កើនតម្រូវការសរុប បន្ថយបរិមាណទំនិញផ្ទុកក្នុងឃ្លាំងបង្កើន កំលាំងទិញទំនិញនោះ ឥណទានគឺសំខាន់ណាស់។ ខ្ញុំស្នើរបង្កើនឥណទាន ឡើង១០%គឺជោគជ័យ បរិមាណភាគរយនោះទុកឲ្យកសិកម្មជនបទកសិករ អង្គភាពអាជីវកម្មនាំចេញមធ្យមនិងតូចឧស្សាហកម្មជួយឧបត្ថម្ភ។ ទីពីរគឺផ្សា ខ្ជាប់ជាមួយនោះត្រូវដោះស្រាយបំណុលអាក្រក់យ៉ាងសកម្ម។” នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ត្រូវអាទិភាពស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងពិនិត្យអតិផរណានៅកំរិត៧ដល់៨% បន្ថយចុះក្នុងប៉ុន្មានឆ្នាំ ជាបន្តតាមទិសស្ថិរភាព។ នាយករដ្ឋមន្ត្រីក៏សំណូមពររដ្ឋមន្ត្រីម្នាក់ៗក្នុងខែកក្កដា ដាក់ជូនវិធានការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋប្រមូលផ្ដុំទៅ លើផ្នែករបរសំខាន់ៗ៕
Related






