នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី។
07/11/2012 10:47
VOV-នាព្រឹកថ្ងៃទី៧វិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាល វៀតណាម នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dungនិងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី Medvedev បានដំណើរការចរចារក្នុងក្របខ័ណ្ឌនៃ ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីមកវៀតណាមក្នុងរយៈពេលថ្ងៃទី៦និងទី៧វិច្ឆិកា។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី Medvedev បានដំណើរការចរចារក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ នាយករដ្ឋមន្ត្រីរុស្ស៊ីមកវៀតណាម VOV-នាព្រឹកថ្ងៃទី៧វិច្ឆិកានៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលរុស្ស៊ី Medvedev បានដំណើរការចរចារក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ របស់នាយករដ្ឋមន្ត្រីរុស្ស៊ីមកវៀតណាមក្នុងរយៈពេលថ្ងៃទី៦និងទី៧វិច្ឆិកា។ នៅពិធីចរចារថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបន្តបង្កើនទំនាក់ទំនងនយោបាយរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីតាមរយៈផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ ពហុបែបភាវូបនីយកម្មកាណាល់សហប្រតិបត្តិការតាម រយៈបក្ស រដ្ឋសភា អង្គការសង្គមក៏ដូចជារវាងដំបន់នានា។ នាយករដ្ឋមន្ត្រីទាំង ពីររូបបានប្រមូលផ្ដុំពិភាគ្សាអំពីទិសដៅនិងវិធានការអនុវត្តគំរោងការ សហប្រតិបត្តិការយុទ្ធសាស្ត្របង្កើនផ្លាស់ប្តូរពាណិជ្ជកម្មដើម្បីនាំតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើងដល់៧ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏សង្កត់ធ្ងន់ទៅលើអត្ថន័យសំខាន់នៃការដែល វៀតណាមនិងសហព័ន្ធពន្ធនិងរដ្ឋាករបានឯកភាពនឹងចាប់ផ្ដើមចរចារអំពីការ បង្កើតដំបន់ពាណិជ្ជកម្មសេរី FTA នាត្រីមាសទី១ឆ្នាំ២០១៣និងខំប្រឹងប្រែង បញ្ចប់ការចរចារក្នុងរយៈពេល២ឆ្នាំ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើរភាគីរុស្ស៊ីបន្តបង្កលក្ខណ់ងាយស្រួលសំរាប់អង្គភាពអាជីវកម្មប្រេង ឧស្ម័ននៃប្រទេសទាំងពីរបង្កើតសាជីវកម្មថ្មីចូលរួមក្នុងបណ្ដាគំរោងការនៅ សហព័ន្ធរុស្ស៊ី។ រីឯនាយករដ្ឋមន្ត្រី Medvedev បានអះអាងថារដ្ឋាភិបាលនិង បណ្ដាក្រុមហ៊ុនប្រេងឧស្ម័នរុស្ស៊ីនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមស្ទង់និងអាជីវកម្មប្រេងឧស្ម័ននៅដំបន់ខ្ពង់រាបបាតសមុទ្រវៀតណាមក្នុងរយៈ ពេលខាងមុខ ជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលសំរាប់បណ្ដាក្រុមហ៊ុន សាជីវកម្មប្រេងឧស្ម័ននៃប្រទេសទាំងពីរបង្កើន បើកទូលាយកិច្ច សហប្រតិបត្តិការលើដែនដីសហព័ន្ធរុស្ស៊ី។ ក្រោយពិធីចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអំពីសហប្រតិបត្តិការក្នុង វិស័យប្រើប្រាស់បរិយាកាសអាវកាសដើម្បីគោលដៅសន្តិភាពនិងឯកសារ សហប្រតិបត្តិការមួយចំនួនក្នុងបណ្ដាវិស័យថាមពលពាណិជ្ជកម្ម។ ប្រកាសជាមួយមជ្ឈដ្ឋានសារព័ត៌មានក្នុងប្រទេសនិងអន្តរជាតិក្រោយ ពិធីចរចារ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev បានអះអាងការប្ដេជ្ញាចិត្តនាំទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រលើគ្រប់វិស័យវៀត ណាម-រុស្ស៊ីអភិវឌ្ឍន៍មានប្រសិទ្ធភាពជាក់ស្ដែងរួមចំណែកជាក់ស្ដែងចូលក្នុង បុព្វហេតុអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថា៖ “យើងខ្ញុំវាយតំលៃខ្ពស់បណ្ដាក្រសួងស្ថាប័នទាក់ទិននៃប្រទេសទាំងពីរ បានខំប្រឹងប្រែងដោយឥតឈប់ឈរអនុវត្តបណ្ដាគំរោងការសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យប្រេងឧស្ម័នអគ្គិសនីនុយគ្លេអ៊ែនិងបច្ចេកទេសយោធា។រដ្ឋាភិបាលវៀតណាមនិងសហព័ន្ធរុស្ស៊ីនឹងបន្តបង្កលក្ខណៈងាយស្រួលដើម្បីក្រសួងផ្នែកនិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបើកទូលាយសកម្មភាព"។ នារសៀលថ្ងៃទី ៧វិច្ឆិកា នៅទីស្នាក់កាមជ្ឈឹមបក្ស អគ្គលេខា Nguyen Phu Trong បានទទួលជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី Medvedev ដែលកំពុងបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ អគ្គលេខា Nguyen Phu Trong បានវាយ តម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Medvedev ក្នុងការអនុវត្តប្រកបដោយមានប្រសិទ្ធភាពទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តី Medvedev បានអះអាង ថា រុស្ស៊ីចាត់ទុកវៀតណាមជាដៃគូរសំខាន់ជួរមុខនៅតំបន់អាស៊ីអាគ្នេស។ រុស្ស៊ី ប្តេជ្ញាចិត្តអភិវឌ្ឍន៌ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យជាមួយវៀត ណាម។ ក៏ក្នុងថ្ងៃដ៏ដែល ប្រធានរដ្ឋសភា Nguyen Sinh Hung ប្រធានរដ្ឋ Truong Tan Sang ក៏បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី Medvedev។ ក្នុងជំនួប សន្ទនាថ្នាក់ដឹកនាំនៃភាគីទាំងពីរ ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះ នឹង រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងដៃគួយុទ្ធសាស្ត្រលើគ្រប់វិស័យ នាំមក ផលប្រយោជន៌ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែក ចូលក្នុងសន្តិភាព ស្ថិរភាព សន្តិសុខនិងភាពសម្បូរុងរឿងក្នុងតំបន់និងលើ ពិភពលោក៕
Related






