VOV WorldVOV World
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកទស្សនកិច្ចនៅខេត្ត Thai Nguyen។
25/03/2013 11:40
នាព្រឹកថ្ងៃទី២៥មិនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​អញ្ចើញមកទស្សនកិច្ចការងារនៅខេត្តThai Nguyen។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកទស្សនកិច្ចនៅខេត្ត Thai Nguyen។
                     នានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញមកទស្សនកិច្ចការងារនៅខេត្តThai Nguyen(រូបថត​Internet) VOV-នាព្រឹកថ្ងៃទី២៥មិនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន​អញ្ចើញមកទស្សនកិច្ចការងារនៅខេត្តThai Nguyen។ធ្វើការជាមួយ​ថ្នាក់​ដឹកនាំ​ខេត្ត​  Thai Nguyen នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​សង្កត់​ធ្ងន់​ថាគោលការ ណ៍​របស់​រដ្ឋាភិបាលគឺបង្កលក្ខណៈដើម្បី Thai Nguyen អភិវឌ្ឍន៍ក្លាយទៅជាមជ្ឈ មណ្ឌល​សេដ្ឋកិច្ច​វប្បធម៍អប់រំរបស់ដំបន់ព្រៃភ្នំភាគខាងជើង។ នាយករដ្ឋមន្ត្រីបាន សំណូមពរ Thai Nguyen និងក្រសួងផ្នែកទាក់ទិននានា​ប្តេជ្ញា​សំរេចខ្សែផ្លូវល្បឿន លឿន ហាណូយ-​Thai Nguyen ក្នុងឆ្នាំ២០១៣ដើម្បីផ្សា​ភ្ជាប់ពូលកំណើននេះ ជាមួយព្រលានយន្តហោះ Noi Bai សំដៅជំរុញការ​ទាក់ទាញ​វិនិយោគពីបរទេស។ នាយករដ្ឋមន្ត្រីក៏សំណូមពរខេត្ត Thai Nguyen យកចិត្ត​ទុក​ដាក់​ជាពិសេសកសាងជនបទថ្មីកាត់បន្ថយភាពក្រីក្រ។   ក៏ក្នុងព្រឹកថ្ងៃទី២៥មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អញ្ចើញ​ចូលរួម​ពិធី​បើកការដ្ឋានសាងសង់គំរោងការមណ្ឌលបច្ចេកវិទ្យាខ្ពស់ Samsung-Thai Nguyen ជា​មួយចំនួនទុនវិនិយោគប្រមាណ៣,២ពាន់លានដុល្លារអាមេរិកនិង​មកអុធធូប​គោរព​វិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅអាគ៌ារំលឹកវិញ្ញាណក្ខ័ន្ធយុវជន​ស្ម័គ្រចិត្តកង​អនុសេនាធំ​លេខ៩១៥ដែលបានពលីកម្មនៅ Thai Nguyen ផងដែរ៕