នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ភោធន៍គំរោងការបើកទូលាយផ្លូវជាតិលេខ ១A
26/03/2013 10:34
VOV-នាព្រឹកថ្ងៃទី២៦មិនានៅទីរួមខេត្ត Hoang Mai ស្រុក Quynh Luu ខេត្ត Nghe An នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងបញ្ជាបើកការដ្ឋានសាង សង់គំរោងការបើក ទូលាយផ្លូវជាតិលេខ 1A Nghi Son-Thanh Hoa ដល់ Cau Giat -Nghe An។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងបញ្ជាបើកការដ្ឋាន សាងសង់គំរោងការបើកទូលាយផ្លូវជាតិលេខ 1A Nghi Son-Thanh Hoa ដល់ Cau Giat-Nghe An។ VOV-នាព្រឹកថ្ងៃទី២៦មិនានៅទីរួមខេត្ត Hoang Mai ស្រុក Quynh Luu ខេត្ត Nghe An នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងបញ្ជាបើកការដ្ឋានសាងសង់គំរោងការបើកទូលាយផ្លូវជាតិលេខ 1A Nghi Son-Thanh Hoa ដល់ Cau Giat-Nghe An។ កំណត់ផ្លូវជាតិលេខ 1A នេះមានប្រវែង ជិត៣៤គីឡូម៉ែត្រស្ថិតលើប្រព័ន្ធគមនាគមន៍ពីភាគខាងជើងទៅភាគខាងត្បូង ជាមួយចំនួនទុនវិនិយោគប្រមាណជាង៣,៦លានលានដុង។ ថ្លែងមតិនៅពិធី នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរម្ចាស់វិនិយោគអនុវត្តឲ្យបានកិច្ចសន្យាអនុវត្តគំរោងការជាមួយគុណភាពខ្ពស់បំផុតល្បឿនលឿនបំផុត សុវត្ថិភាពបំផុត។ នារសៀលថ្ងៃដ៏ដែលនាយករដ្ឋមន្ត្រី Nguyen Tan Dung បានទៅពិនិត្យល្បឿននិងចលនាកម្មាភិបាលវិស្វករពលករដែលកំពុងអនុវត្ត គំរោងការបើកទូលាយផ្លូវជាតិលេខ 1A កំណាត់នៅភាគខាងត្បូង Ben Thuy ទីក្រុង Ha Tinh ផងដែរ៕
Related





