នាយករដ្ឋមន្ត្រីទួរគីជួបជាបន្ទាន់ជាមួយតំណាងនៃបណ្ដាក្រុមធ្វើប៉ាតុកម្ម
14/06/2013 11:22
(VOVworld) – នាយប់ថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រីទួរគី លោក Recep Tayyip Erdogan បានជួបជាបន្ទាន់ជាមួយ តំណាងនៃបណ្ដាក្រុមធ្វើប៉ាតុកម្ម បន្ទាប់ពី កំលាំងនេះ បដិសេធ “សេចក្តីព្រមានចុងក្រោយ” របស់លោក អំពីការបញ្ឈប់ រាល់ការធ្វើប៉ាតុកម្មតាមបណ្ដោយឧទ្យាន Gezi នៅទីក្រុង Istanbul។

(VOVworld) – នាយប់ថ្ងៃទី ១៣ មិថុនា នាយករដ្ឋមន្ត្រីទួរគី លោក Recep Tayyip Erdogan បានជួបជាបន្ទាន់ជាមួយតំណាងនៃបណ្ដាក្រុមធ្វើប៉ាតុកម្ម បន្ទាប់ពី កំលាំងនេះបដិសេធ “សេចក្តីព្រមានចុងក្រោយ” របស់លោក អំពីការបញ្ឈប់ រាល់ការធ្វើប៉ាតុកម្មតាមបណ្ដោយ ឧទ្យាន Gezi នៅទីក្រុង Istanbul។ នេះគឺជា ការខំប្រឹងប្រែងចុងក្រោយរបស់រដ្ឋាភិបាល ទួរគីសំដៅបញ្ឈប់ការធ្វើប៉ាតុកម្ម ដែលអូសបន្លាយក្នុងរយៈពេល២សប្តាហ៍កន្លងមក។ ថ្លែងមតិបន្ទាប់ពីបញ្ចប់ជំនួប នាព្រឹកថ្ងៃទី ១៤ មិថុនា តំណាងនៃក្រុមធ្វើប៉ាតុកម្មបានឲ្យ ដឹងថា៖ នាយករដ្ឋមន្ត្រី Erdogan បានសន្យាថា៖ លោកមិនទាន់ជំរុញផែនការពោលខាង លើដល់ពេលណា មានសាលក្រមរបស់តុលាការអំពីបញ្ហានេះទេ។ ក្នុងករណីតុលាការ គាំទ្រ ផែនការនេះរបស់រដ្ឋាភិបាល លោក Erdogan រួមជាមួយរដ្ឋាភិបាលនឹងរៀបចំការស្ទង់ មតិរបស់ប្រជាជនអំពីបញ្ហានេះនិងគោរពគោលបំណងរបស់ប្រជាជន។ កាយវិការនេះត្រូវ បានចាត់ទុកជាសញ្ញាសកម្មបន្ទាប់ពីរាល់សកម្មភាពធ្វើប៉ាតុកម្មប្រឆាំងជំទាស់៕
Related






