VOV WorldVOV World
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនសន្យាបំរើប្រជាជននិងប្រទេសជាតិ
24/09/2013 07:57
(VOVworld) - បន្ទាប់ពីត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត សម្តេច តេជោ ហ៊ុន សែន បានសន្យាយ៉ាងខ្លាំងក្លាបំរើប្រជាជននិងប្រទេសជាតិ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនសន្យាបំរើប្រជាជននិងប្រទេសជាតិ
បន្ទាប់ពីត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត សម្តេច តេជោ ហ៊ុន សែន បានសន្យាយ៉ាងខ្លាំងក្លាបំរើប្រជាជននិងប្រទេសជាតិ។ (Image: Vietnamplus) (VOVworld) - បន្ទាប់ពីត្រូវបានជ្រើសតាំងធ្វើជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត សម្តេច តេជោ ហ៊ុន សែន បានសន្យាយ៉ាងខ្លាំងក្លាបំរើប្រជាជននិងប្រទេសជាតិ។ ការសន្យា ពោលខាងលើត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន សែន នាំចេញក្នុងសំបុត្រដែលផ្ញើជូនព្រះ មហាក្សត្រកម្ពុជា នរោត្តម សីហមុនី នារសៀលថ្ងៃទី ២៣ កញ្ញា។ ព្រះរាជ្យក្រឹត្យ ជ្រើសតាំងលោក ហ៊ុន សែន ត្រូវបាន ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី ចុះ ហត្ថលេខា បន្ទាប់ពីរដ្ឋសភាកម្ពុជា នីតិកាលទី ៥ ដំណើរការសម័យប្រជុំលើកទី ១ នាព្រឹកថ្ងៃទី ២៣ កញ្ញា។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា៖ លោកនឹង ត្រៀបរៀបចំ បញ្ជីឈ្មោះរបស់សមាជិកនៃគណៈរដ្ឋមន្ត្រីដើម្បីរដ្ឋសភាអនុម័ត ក្នុងសម័យ ប្រជុំនាថ្ងៃទី ២៤ កញ្ញា។ នាព្រឹកថ្ងៃទី ២៤ កញ្ញា បញ្ជីឈ្មោះនៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលថ្មីរបស់កម្ពុជាត្រូវបាន រដ្ឋសភាប្រទេសនេះអនុម័ត ក្នុងនោះ រួមមាននាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយក រដ្ឋមន្ត្រីចំនួន ៩ រូប និងរដ្ឋមន្ត្រីចំនួន ២៧ រូប។ ដោយសារ គ្មានអាសនៈណាមួយ ឡើយ គណៈបក្ស FUNCINPEC គ្មានដំណែងណាមួយ នៅរដ្ឋាភិបាលលើកនេះទេ។ ក្នុងកម្មវិធីនយោបាយ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖រដ្ឋាភិបាលថ្មីនឹង ដំណើការកែទម្រង់ទូលំទូលាយនិងស៊ីជំរៅសំដៅបង្កើនប្រិសទ្ធភាពនៃការគ្រប់គ្រង ប្រទេសជាតិ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាព្រឹកថ្ងៃទី ២៤ កញ្ញាប្រធាន គណៈបក្សប្រជាជនកម្ពុជា (CPP) លោក ហេង សំរិន ត្រូវបានជ្រើសតាំងធ្វើជាប្រធាន រដ្ឋសភាកម្ពុជានីតិកាលទី ៥ ជាថ្មីម្តងទៀត។ ក៏ក្នុងឱកាសនេះ នាថ្ងៃទី ២៤ កញ្ញា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានផ្ញើសារទូរលេខអបអរសាទរ ដល់សមភាគីកម្ពុជា លោក ហេង សំរិន។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានផ្ញើសារទូរលេខអបអរសាទរដល់ លោក​ ហោ ណាំហុង ក្នុងឱកាស លោកត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិកម្ពុជាជាថ្មីម្តងទៀត៕