នាយករដ្ឋមន្ត្រីឡាវទទួលជួបសន្ទនាជាមួយក្រុមការងារខេត្ត Phu Tho
02/08/2012 07:07
នារសៀលថ្ងៃទី ១ សីហា នៅរដ្ឋធានីវៀងច័ន្ធ នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បានទទួល ជួបសន្ទនាជាមួយក្រុមការងារខេត្ត Phu Tho (ភាគខាង ជើងវៀតណាម) ដឹកនាំដោយប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត លោក Hoang Dan Mac។
.jpg)
តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវ Quoc Khanh ឲ្យដឹងថា៖ នារសៀលថ្ងៃទី ១ សីហា នៅរដ្ឋធានីវៀងច័ន្ធ នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong បានទទួលជួបសន្ទនាជាមួយក្រុមការងារខេត្ត Phu Tho (ភាគខាងជើងវៀតណាម) ដឹក នាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Hoang Dan Mac។ នាយករដ្ឋមន្ត្រី ឡាវ Thongsing Thammavong បានចាត់ទុកថា៖ ដំណើរទស្សកិច្ចរបស់ថា្នក់ដឹកនាំគណៈ កម្មាធិការប្រជាជនខេត្ត Phu Tho ជាការអនុវត្តជាក់ស្តែងនៃការផ្តើមគំនិតរបស់រដ្ឋាភិបាល នៃប្រទេសទាំង ២ វៀតណាម និងឡាវ បង្ហាញឲ្យឃើញពីទំនាក់ទំនងមិត្តភាពពិសេស សហប្រតិប្រតិបត្តិការលើ គ្រប់វិស័យ រវាងបក្ស រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង ២ សំដៅពង្រឹងនិង អភិវឌ្ឍន៍ទំនាក់ទំនងនេះដ៏ចីរភាព។ នាយករដ្ឋមន្ត្រីឡាវមានគោល បំណងថា៖ កិច្ចសហប្រតិបត្តិការរបស់ខេត្ត Phu Tho ជាមួយបណ្ដាខេត្តភាគខាងជើង ឡាវ ដូចជា៖ ខេត្ត Luang Namtha ខេត្ត Udomxay នឹងជាគំរូមួយ ក្នុងទំនាក់ទំនងសហ ប្រតិបត្តិការ លើគ្រប់វិស័យវៀតណាម-ឡាវនាពេលខាងមុខ៕
Related






