នាយករដ្ឋមន្ត្រីលីប៊ី Mustafa Abushagur ត្រូវបញ្ឈប់តំណែង
08/10/2012 09:00
TTX-នាថ្ងៃទី៧តុលា រដ្ឋសភាលីប៊ីបានបញ្ឈប់តំណែង នាយករដ្ឋមន្ត្រី Mustafa Abushagur ក្រោយពេលមិន យល់ព្រមនឹងបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីដោយ លោករូបនេះបានដាក់ជូនជាមួយសំលេងប្រឆាំង ចំនួន១២៥និងសំលេងគាំទ្រចំនួន៤៤និងសំលេងអនុបវាទ។

នាយករដ្ឋមន្ត្រីលីប៊ី Mustafa Abushagur ត្រូវបញ្ឈប់តំណែង TTX-នាថ្ងៃទី៧តុលា រដ្ឋសភាលីប៊ីបានបញ្ឈប់តំណែងនាយករដ្ឋមន្ត្រី Mustafa Abushagur ក្រោយពេលមិនយល់ព្រមនឹងបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីដោយលោករូបនេះបានដាក់ជូនជាមួយសំលេងប្រឆាំងចំនួន១២៥និងសំលេងគាំទ្រចំនួន៤៤និងសំលេងអនុបវាទ។ បញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មីត្រូវបាន នាយករដ្ឋមន្ត្រីលីប៊ី Abushagur បានដាក់ជូនរដ្ឋសភាប្រទេសនេះក្រោយពេលបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីមុននោះដោយលើកដាក់ជូនត្រូវបានរដ្ឋសភា បដិសេធនាថ្ងៃទី៤តុលានិងកាលកំណត់ចុងក្រោយ៧២ម៉ោងដោយរដ្ឋសភា កំណត់បានអស់ធ្វើឲ្យលោកត្រូវប្រឈមមុខនឹងគ្រោះអាសន្នត្រូវបញ្ឈប់ តំណែង។ នាចុងខែកញ្ញា រដ្ឋសភាបានព្រមាននឹងបញ្ឈប់តំណែង នាយករដ្ឋមន្ត្រី Abushagur ប្រសិនបើលោកមិនបង្កើតបានរដ្ឋាភិបាលមុន ថ្ងៃទី៨តុលា។ តាមគំរោងរដ្ឋសភាលីប៊ីនឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេលពី ៣ដល់៤សប្ដាហ៍ខាងមុខ៕
Related






