នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសជាសាធារណៈគណៈរដ្ឋមន្ត្រីថ្មី
16/05/2013 08:33
(VOVworld) – នាថ្ងៃទី ១៥ ឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak បានប្រកាសជាសាធារណៈគណៈរដ្ឋមន្ត្រី ថ្មីនៃប្រទេសនេះ។

(VOVworld) – នាថ្ងៃទី ១៥ ឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Tun Razak បានប្រកាសជាសាធារណៈគណៈរដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។ គណៈរដ្ឋមន្ត្រីថ្មីនៃ ម៉ាឡេស៊ីរួមមានរដ្ឋមន្ត្រីចំនួន ៣០ រូប ដែលទទួលបន្ទុកក្រសួងចំនួន ២៨ ក្រសួង។ លោក Muhyiddin Yassin ត្រូវបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងអប់រំទី ១ ជាថ្មីប្តងទៀត។ ជាពិសេស ចំនួនរដ្ឋមន្ត្រីនិងអនុរដ្ឋមន្ត្រីមាន ដើមគំណើតចិនបានថយចុះ។ ទោះបីជា សមាគមជនចិននៅម៉ាឡេស៊ីដើរតួនាទី សំខាន់ក្នុងសម្ព័ន្ធភាពកាន់អំណាចនៅប្រទេសនេះ ក្តី ប៉ុន្តែ គេបានបដិសេធទទួល ដំណែងក្នុងគណៈរដ្ឋមន្ត្រីថ្មី ដោយសារ មិនទទួលបានសម្លេងគាំទ្រលេចធ្លោ ក្នុងការបោះឆ្នោតនាពេលថ្មីនេះ៕
Related






