VOV WorldVOV World
នាយករដ្ឋមន្ត្រីNguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ
21/09/2012 10:44
នាថ្ងៃទី ២១ កញ្ញា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានអញ្ចើញចូលរួមពិធីបើកផ្សារណាត់ ASEAN - ចិន (CA EPO) និង​សន្និសីទកំពូលវិនិយោគ ពាណិជ្ជកម្មអាស៊ាន-ចិន (CABIS) លើកទី​ ៩​នៅទីក្រុង Nan Ninh ខេត្ត Kwangsi (ចិន)។
នាយករដ្ឋមន្ត្រីNguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ
នាថ្ងៃទី ២១ កញ្ញា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម Nguyen Tan Dung បាន អញ្ចើញ ចូលរួមពិធីបើកផ្សារណាត់ ASEAN - ចិន (CA EPO) និង​សន្និសីទកំពូល វិនិយោគ ពាណិជ្ជកម្មអាស៊ាន-ចិន (CABIS) លើកទី​ ៩​នៅទីក្រុង Nan Ninh ខេត្ត  Kwangsi (ចិន)។ ចូលរួមព្រឹត្តិការណ៍នេះ ​មាន​អនុប្រធានរដ្ឋចិន Xi JinPing ប្រធានា ធិបតីមីយ៉ាន់ម៉ា Thein Sein នាយករដ្ឋមន្ត្រីឡាវ Thongsing Thammavong និងថ្នាក់ដឹក នាំប្រទេស​ជា​សមាជិកអាស៊ាន។ អនុប្រធានរដ្ឋចិន Xi JinPing បានអោយដឹងថា៖ ​ នេះគឺ​​សកម្មភាពប្រចាំឆ្នាំ ​ដោយក្រសួងពាណិជ្ជកម្មចិន និងប្រទេសអាស៊ាន​ចំនួ​ន​១០ រួមគ្នារៀបចំឡើង នៅខេត្ត Nan Ninh ក្រោយរយះពេលរៀបចំ​បាន ​៨​លើក  CAEXPO និង​ CABIS បានអះអាងការលេចធ្លោរបស់ខ្លួន​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ និង ក្លាយទៅ ជាទីមកដល់ មិនគ្រាន់តែចំពោះអង្គភាពអាជីវកម្ម​ចិន និងអាស៊ានប៉ុណ្ណោះ ទេ  ថែមទាំងចំពោះដៃគូរផ្សេងៗទៀតក្រៅតំបន់ទៀតផង។  នាយករដ្ឋមន្ត្រីNguyen Tan Dung នៅចិន (http://nguyentandung.org/)           ថ្លែងមតិនៅពិធីបើក ផ្សារណាត់ អាស៊ាន -ចិន    CAEXPO​ ប្រធា​នា​ធិបតីមីយ៉ាន់ ម៉ា  Thein Sein បានតាងនាមអោយថ្នាក់ដឹកនាំ នៃប្រទេស​អាស៊ានទាំងឡាយបានសង្កត់ ធ្ងន់ថា៖ ពីពេលបង្កើតទំនាក់ទំនងការទូត ​នាឆ្នាំ ១៩៩១មក ទំនាក់ទំនង សហប្រតិបត្តិការ រវាងអាស៊ាន និងចិន ត្រូវ​បានពង្រឹងនិងពង្រីកយ៉ាងរឹងមាំ នាំមកផលប្រយោជន៍ ជាក់ ស្ដែង អោយភាគីទាំងពីរ។ ប្រធានាធិបតីមីយ៉ាន់ម៉ា  Thein Sein ក៏បានសង្កត់​ធ្ងន់ថា៖  តំបន់​អាស៊ាន -ចិន ពិតប្រកដគឺជាទីផ្សារធំ។ ភាគីទាំងពីរសុទ្ធតែ​មាន​អត្ត​សញ្ញាណ និង ឧត្តមភាព ដោយឡែក អំពីធនធាន និង ធនធានមនុស្ស។ ​ទន្ទឹម​នឹងនោះ តំបន់អាស៊ី-ប៉ាស៊ីហ្វីក ក៏ជាតំបន់កំពុងអភិវឌ្ឍន៍ ​សកម្ម។ ​​​​ដូ​ច្នេះ ភាគីទាំងពីរ ត្រូវសហប្រតិបត្តិការ យ៉ាង ជិតស្និទ្ធជាងទៀត ដើម្បី ​សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។            នាព្រឹកថ្ងៃទី ២១ កញ្ញា នៅខេត្ត Nan Ninh នាយករដ្ឋមន្ត្រី ក៏បាន​ទៅ​ទស្សនាជញ្ជាំង យុវជន វៀតណាម និងចិន។ មុននោះ នារសៀលថ្ងៃទី ២០ កញ្ញា នាយករដ្ឋមន្ត្រី  បានទៅ កាត់ខ្សែរបូរណ៍រ តំបន់ស្តង់ទំនិញវៀតណាម នៅ CA EXPO ទៅទស្សនាស្តង់ទំនិញរបស់ វៀតណាម ​និងរបស់​ប្រទេស​អាស៊ាននានា នៅ CA EXPO ទៀតផង។ នាពេលត្រង់ថ្ងៃ ទី ២១ ​កញ្ញា​នាយក​រដ្ឋមន្ត្រី Nguyen Tan Dung និងគណះប្រតិភូវៀតណាម​បានវិល​ត្រឡប់​មកប្រទេសវិញ បញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ៕

More