នាយករដ្ឋមន្ត្រីបានចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។
13/05/2013 12:11
VOV-នារសៀលថ្ងៃទី១២ឧសភា នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung និងគណៈប្រតិភូវៀត ណាមបានអញ្ចើញទៅកាន់រដ្ឋធានីមូស្គូចាប់ផ្ដើម ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពី ថ្ងៃទី១២ដល់ថ្ងៃទី១៥ឧសភាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធ រុស្ស៊ី Dmitri Medvedev។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញ (vov.vn) VOV-នារសៀលថ្ងៃទី១២ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងគណៈប្រតិភូវៀតណាមបានអញ្ចើញទៅកាន់រដ្ឋធានីមូស្គូចាប់ផ្ដើម ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ឧសភាតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី Dmitri Medvedev។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកដាក់កម្រងផ្កានៅស្ដូបលោកប្រធាន ហូជីមិញ មកទស្សនាមជ្ឈមណ្ឌលវប្បធម៍ពាណិជ្ជកម្មសណ្ឋាគារហាណូយ- មូស្គូ ជួបសន្ទនាជាមួយដំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។ ថ្លែងមតិក្នុងពិធីជួបសន្ទនានេះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សរដ្ឋចាត់ទុកសហគមន៍ជនវៀត ណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាម និងជានិច្ចកាលលៃទុកការយកចិត្តទុកដាក់ដ៏ធំធេងសំរាប់សហគមន៍នេះ។ នាយករដ្ឋមន្ត្រីក៏បានវាយតំលៃខ្ពស់ឧត្តមភាពរបស់សហគមន៍ជនវៀតណាម នៅសហព័ន្ធរុស្ស៊ីផងដែរ។ “ខ្ញុំសង្ឃឹមថា សហគមន៍បន្តពង្រីកនូវប្រពៃណីដ៏ល្អប្រសើររបស់ខ្លួននោះគឺសាមគ្គីភាពនិងស្រលាញ់គ្នាជួយឧបត្ថម្ភគ្នាឆ្លងផុតពីការលំបាកដើម្បីរកស៊ីរស់ នៅសម្របខ្លួនជាមួយប្រទេសមិត្តផ្សាភ្ជាប់ជាមួយសហគមន៍នៅប្រទេសមិត្ត គោរពច្បាប់និងរដ្ឋអំណាច បន្ទាប់នោះគឺរក្សាអត្តសញ្ញាណវប្បធម៍របស់វៀតណាម៕”
Related






