VOV WorldVOV World
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មអាល្លឺម៉ង។
18/09/2012 14:45
VOV-នារសៀលថ្ងៃទី១៨កញ្ញានៅទីស្ដីការរដ្ឋាភិបាល វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង ឧស្សាហកម្មសហព័ន្ធអាល្លឺម៉ង Philipp Roesler ដែល កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មអាល្លឺម៉ង។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មសហព័ន្ធអាល្លឺម៉ង Philipp Roesler        VOV-នារសៀលថ្ងៃទី១៨កញ្ញានៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងឧស្សាហកម្មសហព័ន្ធអាល្លឺម៉ង Philipp Roesler ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។         វាយតំលៃខ្ពស់លទ្ធផលធ្វើការរវាងរដ្ឋមន្ត្រី Philipp Roesler ជាមួយ ក្រសួងផ្នែកនានារបស់វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន អះអាងថា រដ្ឋាភិបាលនឹងបង្កលក្ខណៈងាយស្រួលដើម្បីវិនិយោគិនអាល្លឺម៉ង វិនិយោគអាជីវកម្មងាយស្រួលនៅវៀតណាម។ ដើម្បីជំរុញទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាក់ស្ដែងពី មួយថ្ងៃទៅមួយថ្ងៃ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានស្នើរភាគីទាំងពីរ អនុវត្តប្រកមដោយមានប្រសិទ្ធភាពបណ្ដាគំរោងការដែលភាគីទាំងពីរដែល បានព្រមព្រៀង។ រីឯរដ្ឋមន្ត្រី Philipp Roesler បានសង្កត់ធ្ងន់ថា សហព័ន្ធ អាល្លឺម៉ងគាំទ្រវៀតណាមបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយសហភាពអឺរុប (EU) ក៏ដូចជាជំរុញដំណើរការអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីវៀតណាម EU៕