នាយករដ្ឋមន្ត្រីបានមកបំពេញការងារនៅខេត្ត Tien Giang
20/05/2012 09:25
VOV-នារៀលថ្ងៃទី១៩ឧសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយក្រុមការងាររដ្ឋាភិបាលបាន មកបំពេញការងារនៅខេត្ត Tien Giang អំពីស្ថានភាពអនុ វត្តភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ
នាយករដ្ឋមន្រ្តី Nguyen Tan Dung បំពេញការងារនៅខេត្ត Tien Giang (រូបថតៈ chinhphu.vn) VOV-នារៀលថ្ងៃទី១៩ឧសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយ ក្រុមការងាររដ្ឋាភិបាលបានមកបំពេញការងារនៅខេត្ត Tien Giang អំពីស្ថានភាពអនុវត្ត ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៤ខែដើមឆ្នាំ ឯកភាពទិសដៅនិងវិធាន ការស្នូលប្រមូលផ្ដុំបញ្ជាណែនាំក្នុងរយៈពេលខាងមុខ។ សន្និដ្ឋាននៅពិធីជួបធ្វើការនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថាបើចង់អភិវឌ្ឍន៍យ៉ាងលឿន និងចី រភាព ឈានឡើងឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មត្រូវប្រមូលផ្ដុំក្នុង វិស័យ ចំនួន៣គឺហេដ្ឋានរចនាសម្ព័ន្ធ ប្រភពធនធានមនុស្សនិងរបបសេដ្ឋកិច្ចទីផ្សារ ចលនា គ្រប់ ប្រភពកំលាំងដើម្បីអភិវឌ្ឍន៍។ វិភាគអំពីតួនាទីសំខាន់របស់កាណាល់ Cho Gao ជាខ្សែដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់នៅតំបន់ វាលទំនាប ទន្លេ Cuu Long នាយករដ្ឋ មន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ឥឡូវនេះបញ្ហាក្តៅគកុកបំផុតអំពីហេដ្ឋានរចនាសម្ព័ន្ធមិនត្រឹមតែជាបញ្ហាដែយ ឡែករបស់ខេត្ត Tien Giang ទេ តែជាបញ្ហានៃតំបន់វាលទំនាបទន្លេ Cuu Long ទាំងមូល ទៀតផង អំពីដឹកជញ្ជូនតាមផ្លូវទឹក។បណ្ដាទំនិញដែលដឹកជញ្ជូនពីទីក្រុង ហូជីមិញ ទៅដំបន់វាលទំនាបទន្លេ Cuu Long សុទ្ធដើរឆ្លងកាត់តែតាមរយៈកាណាល់ Cho Gao នេះ និងគ្មានកាណាល់ណាក្នុងដំបន់ដែលបានដឹកជញ្ជូនទំនិញច្រើនដូច្នេះទេ។ខ្ញុំស្នើរ ក្រសួងផែនការនិងវិនិយោគរួមជាមួយក្រសួងគមនាគមន៍ ហិរញ្ញវត្ថុ គិតគូររៀបចំទុន ដើម្បីដល់ឆ្នាំ២០១៥ជាសារវន្តដោះស្រាយវិនិយោគឲ្យកាណាល់ Cho Gaoជាសារវ័ន្ត”៕
Related






