VOV WorldVOV World
នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំភារកិច្ចផ្នែក ឧស្សាហពាណិជ្ជកម្ម ឆ្នាំ២០១៣
11/01/2013 10:24
VOV-នាព្រឹកថ្ងៃទី១១មករានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung បានចូលរួមសន្និសីទស្ដីពីការអនុវត្តភារកិច្ច នៃផ្នែកឧស្សាហ-ពាណិជ្ជកម្មឆ្នាំ២០១៣។
នាយករដ្ឋមន្ត្រីបានបញ្ជាណែនាំភារកិច្ចផ្នែក ឧស្សាហពាណិជ្ជកម្ម ឆ្នាំ២០១៣
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចូលរួមសន្និសីទស្ដីពីការអនុវត្តភារកិច្ចនៃផ្នែកឧស្សាហ-ពាណិជ្ជកម្មឆ្នាំ២០១៣។         VOV-នាព្រឹកថ្ងៃទី១១មករានៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung បានចូលរួមសន្និសីទស្ដីពីការអនុវត្តភារកិច្ចនៃផ្នែក ឧស្សាហ-ពាណិជ្ជកម្មឆ្នាំ២០១៣។ ថ្លែងមតិបញ្ជានៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរថា ផ្នែកឧស្សាហពាណិជ្ជកម្មទាំងមូលអនុវត្ត យ៉ាងដាច់ខាតតាំង​ពីដើមឆ្នាំ២០១៣បណ្ដាដំណោះស្រាយបញ្ជាណែនាំអនុវត្ត ផែនការឆ្នាំ២០១៣ ប្រមូលផ្ដុំដោះស្រាយការលំបាកសំរាប់ផលិតកម្មអាជីវកម្ម ដោះស្រាយទំនិញ​សេសសល់​ក្នុងឃ្លាំងជាដើម។ នាយករដ្ឋមន្ត្រីបានរំលឹក ផ្នែកឧស្សាហពាណិជ្ជកម្មប្រមូលផ្ដុំ​អភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស ចាត់ទុកនេះជា ភារកិច្ចស្នូលមួយក្នុងឆ្នាំ២០១៣ផ្សា​ភ្ជាប់​នឹងការជំរុញអនុវត្តចលនាជន វៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម​ប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏​សំណូមពរផ្នែកឧស្សាហពាណិជ្ជកម្មលើក​ កំពស់​​ប្រសិទ្ធភាព​សុពលភាព​គ្រប់គ្រង​រដ្ឋ ជំរុញការនាំចេញផ្សាភ្ជាប់នឹងការ​ ពិនិត្យ​ល្អការនាំចូល បន្តជំរុញផ្ទេរប្តូររូប​សណ្ឋានកំណើន ពិនិត្យយុទ្ធសាស្ត្រ ផែនការ​អភិវឌ្ឍន៍​ឧស្សាហកម្មជាដើម៕