VOV WorldVOV World
នាយករដ្ឋមន្ត្រីបានអញ្ចើញចូលរួមការសន្ទនា Shangri La លើកទី ១២
31/05/2013 10:09
VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី សឹង្ហបុរី Lee Hsien Loong និង​គណៈ​ចាត់តាំងការ សន្ទនា Shangri La នាព្រឹកថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រី​វៀត​ណាម​លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញចូលរួម​ជំនួបសន្ទនា Shangri La លើកទី​១២​នៅសឹង្ហបុរី​ចាប់ពី​ថ្ងៃ​ទី៣១​ឧសភា​ដល់​ថ្ងៃ​ទី១​មិថុនា។
នាយករដ្ឋមន្ត្រីបានអញ្ចើញចូលរួមការសន្ទនា Shangri La លើកទី ១២
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញចូលរួមជំនួបសន្ទនា Shangri La លើកទី១២នៅសឹង្ហបុរី (chinhphu.vn)         VOV-ទទួលសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong និង​គណៈ​ចាត់តាំងការសន្ទនា Shangri La នាព្រឹកថ្ងៃទី៣១ឧសភា នាយករដ្ឋមន្ត្រី ​វៀត​ណាម​លោក Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ចើញ ចូលរួម​ជំនួបសន្ទនា Shangri La លើកទី​១២​នៅសឹង្ហបុរី​ចាប់ពី​ថ្ងៃ​ទី៣១​ឧសភា​ដល់​ ថ្ងៃ​ទី១​មិថុនា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយតួនាទីជាវាក្មិនស្នូលនឹង មាន​បទ​ថ្លែង​មតិ​នៅពិធីបើកសន្និសីទ។​ សន្និសីទ Shangri La​ឆ្នាំនេះមានការចូល រួម​របស់​ដំណាង​នៃប្រទេសចំនួន៣១។ សន្និសីទនឹងប្រមូលផ្ដុំពិភាគ្សាជាមួយ ប្រធានបទដូចជា​របៀបទាក់ទងរបស់​អាមេរិកចំពោះសន្តិសុខដំបន់​ការពារផល ប្រយោជន៍ជាតិដើរទន្ទឹម​នឹង​ការទប់ស្កាត់​ជំលោះ ទំនើបភាវូបនីយកម្មយោធានិង តម្លាភាពយុទ្ធសាស្ត្រ បណ្ដា​ទំនរ​ថ្មីក្នុង​ខឿន​សន្តិសុខនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាដើម។         តាមគំរោង​ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong ជួប​សម្ដែង ​ការ​គួសមប្រធានាធិបតីសឹង្ហបុរី Tony Tan និងជួបធ្វើការជាមួយអង្គភាព​អាជីវកម្ម​ ធំៗ​របស់​សឹង្ហបុរីផងដែរ៕