នាយករដ្ឋមន្ត្រីបានអញ្ចើញមកធ្វើការនៅខេត្ត Ha Tinh។
03/12/2012 08:26
VOV-បន្តដំណើរបំពេញការងារនៅដំបន់ប៉ែកខាង ជើងភាគកណ្ដាល នាថ្ងៃទី២ធ្នូនាយករដ្ឋមន្ត្រីវៀត ណាម Nguyen Tan Dung រួមជាមួយក្រុមការងារ រដ្ឋាភិបាលបានទៅពិនិត្យផ្ទាល់ល្បឿនសាងសង់ រោងចក្រឧណ្ណហអគ្គិសនី កំពង់ផែទឹកជ្រៅ Son Duong និងចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រដែកថែប Formosa Ha Tinh ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចពិសេស Vung Ang។

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រដែកថែប Formosa Ha Tinh VOV-បន្តដំណើរបំពេញការងារនៅដំបន់ប៉ែកខាងជើងភាគកណ្ដាល នា ថ្ងៃទី២ធ្នូនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយក្រុមការងាររដ្ឋាភិបាលបានទៅពិនិត្យផ្ទាល់ល្បឿនសាងសង់រោងចក្រឧណ្ណហអគ្គិសនី កំពង់ផែទឹកជ្រៅ Son Duong និងចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រ ដែកថែប Formosa Ha Tinh ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចពិសេស Vung Ang។ នេះជាគំរោងការធំចំនួន៣ដោយសម្ព័ន្ធក្រុមហ៊ុន Formosa វិនិយោគចែកជា ២ដំណាក់កាលជាមួយចំនួនទុនវិនិយោគជាប្រាក់ឡើងដល់១៥ពាន់លាន ដុល្លារនិងដល់ដំណាក់កាលនាបច្ចុប្បន្ន នេះជាគំរោងការវិនិយោគបរទេសធំ បំផុតចូលមកវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់ ការដែលសម្ព័ន្ធក្រុមហ៊ុន Formosa ក្នុងពេលដែលលក្ខណៈសេដ្ឋកិច្ចពិភពលោក ជួបការលំបាកជាច្រើន នៅតែខំប្រឹងប្រែងអនុវត្តត្រូវតាមល្បឿនគំរោងការ ធំចំនួន៣ចូលមកមណ្ឌលសេដ្ឋកិច្ចពិសេស Vung Ang។ “ខ្ញុំចង់ឲ្យម្ចាស់វិនិយោគអនុវត្តត្រូវតាមបណ្ដាកិច្ចសន្យារបស់ខ្លួន។ ខេត្ត Ha Tinh និងក្រសួងផ្នែកនានាត្រូវជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលសំរាប់ ម្ចាស់វិនិយោគ។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលដែលមាន ស្រាប់សំរាប់សម្ព័ន្ធក្រុមហ៊ុន Formosa អនុវត្តដ៏ជោគជ័យគំរោងការចំនួន៣នៅ Ha Tinh។” ក៏នៅពិធីធ្វើការនារសៀលថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នទាក់ទិនមួយចំនួនបានកំណត់ទិសដោះស្រាយ សំណើររបស់ខេត្ត Ha Tinh ទាក់ទិនដល់ការធ្វើពិសោធន៍គំរោងការសាងសង់ផ្ទះនៅសំរាប់កម្មករចំនួន៦ពាន់នាក់ គំរោងការផ្គត់ផ្គងទឹក បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសំណង់ធារាសាស្ត្រចាំបាច់មួយចំនួនសំដៅជំរុញសេដ្ឋកិច្ចសង្គមរបស់ខេត្ត Ha Tinh អភិវឌ្ឍន៍ផងដែរ៕
Related






