VOV WorldVOV World
នាយករដ្ឋមន្ត្រីអូស្ត្រាលីទៅដំណើរទស្សនកិច្ចចៃដន្យនៅអាហ្វហ្គានីស្ថាន
15/10/2012 10:44
(VNA) –ក្នុងដំណើរទស្សនកិច្ចចៃដន្យនៅអាហ្វហ្គានីស្ថាន នាថ្ងៃទី ១៤ តុលា នៅរដ្ឋធានី Kabul នាយករដ្ឋមន្ត្រី អូស្ត្រាលី លោកស្រី Julia Gillard បានជួបជាមួយប្រធានាធិបតី ប្រទេសនេះ លោក Hamid Karzai ដើម្បីពិភាក្សារ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២
នាយករដ្ឋមន្ត្រីអូស្ត្រាលីទៅដំណើរទស្សនកិច្ចចៃដន្យនៅអាហ្វហ្គានីស្ថាន
(VNA) –ក្នុងដំណើរទស្សនកិច្ចចៃដន្យនៅអាហ្វហ្គានីស្ថាន នាថ្ងៃទី ១៤ តុលា នៅរដ្ឋធានី Kabul នាយករដ្ឋមន្ត្រី អូស្ត្រាលី លោកស្រី Julia Gillard បានជួប ជាមួយប្រធានាធិបតីប្រទេសនេះ លោក Hamid Karzai ដើម្បីពិភាក្សារ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពិសេសគឺ បញ្ហាទប់ស្កាត់រាល់ ការវាយប្រហាតម្រង់ទៅលើទាហាននៃកងកំលាំងឧបត្ថម្ភសន្តិសុខអន្តរជាតិ (ISAF)។ ក្នុងជំនួបនេះ  លោកស្រី Juila Gillard បានអះអាងឡើងវិញថា៖ អូស្ត្រាលីនឹងបន្តឧបត្ថម្ភអាហ្វហ្គានីស្ថានលើវិស័យសុខាភិបាល អប់រំ និង ការហ្វឹកហាត់សំរាប់កំលាំងសន្តិសុខនៃប្រទេសនេះ បន្ទាប់ពី ISAF ដក់ចេញ ទ័ពនាឆ្នាំ ២០១៤ ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ លោកស្រី Juila Gillard បានជួបធ្វើការជាមួយអ្នកដឹកនាំកំលាំង ISAF នៅ អាហ្វហ្គានីស្ថានដើម្បីស្តាប់ របាយការណ៍អំពីដំណើរផ្ទេប្តូរសិទ្ធិត្រួតពិនិត្យ សន្តិសុខសំរាប់កំលាំងនៃប្រទេស នេះ។ អូស្ត្រាលីនឹងបញ្ចប់ភារកិច្ចហ្វឹកហាត់ នៅអាហ្វហ្គានីស្ថាននាចុងខែធ្នូឆ្នាំ ២០១២៕