នាយករដ្ឋមន្ត្រីអ៊ុយក្រែនបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
17/11/2012 08:41
VOV-នាយប់ថ្ងៃទី១៦វិច្ឆិកានាយករដ្ឋមន្ត្រី Nikolai Yanovich Azarov រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ អ៊ុយក្រែនបានអញ្ចើញចាកចេញពីទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀត ណាមតាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន Nikolai Yanovich Azarov បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung VOV-នាយប់ថ្ងៃទី១៦វិច្ឆិកានាយករដ្ឋមន្ត្រី Nikolai Yanovich Azarov រួមជា មួយគណៈប្រតិភូជាន់ខ្ពស់អ៊ុយក្រែនបានអញ្ចើញចាកចេញពីទីក្រុងហាណូយបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមតាមសេចក្តីអញ្ចើញ របស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ប្រកបដោយជោគជ័យ។ មុននោះ នាយករដ្ឋមន្ត្រី Nikolai Yanovich Azarov បានមកជួបសម្ដែងការគួរសមប្រធាន រដ្ឋសភាវៀតណាម Nguyen Sinh Hung។ នៅទីនេះប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថារដ្ឋសភាវៀតណាមនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បី គាំទ្រទំនាក់ទំនងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលអ៊ុយក្រែនដើម្បី គោលដៅលើកកំពស់ដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លើកកំពស់នូវសារៈ សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ នាយករដ្ឋមន្ត្រី Nikolai Yanovich Azarov ចង់ឲ្យរដ្ឋសភានៃប្រទេសទាំងពីរបន្តមានសកម្មភាព សហប្រតិបត្តិការជាច្រើនថែមទៀតពិសេសគឺសកម្មភាពរបស់ក្រុមព្រឹទ្ធ សមាជិកមិត្តភាពសំដៅធានាបណ្ដាកម្មវិធីគំរោងការសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពដើម្បីផលប្រយោជន៍នៃភាគីនីមួយៗ។ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុយ ក្រែន Nikolai Yanovich Azarov បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ជួបសន្ទនាជាមួយអគ្គលេខាបក្ស Nguyen Phu Trong ប្រធាន រដ្ឋ Truong Tan Sang ទៀតផង។ នាយករដ្ឋមន្ត្រី Nikolai Yanovich Azarov បាន ចូលរួមវេទិការអង្គភាពអាជីវកម្មវៀតណាម-អ៊ុយក្រែន និងអញ្ចើញមកដាក់ កម្រងផ្កានៅប្រាំងតំកល់សពលោកប្រធានហូជីមិញនិងស្តូបរំលឹកវិញ្ញាណក្ខ័ណ្ឌវិរៈយុទ្ធជនពលីទៀតផង៕
Related






