VOV WorldVOV World
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម៖នឹងផ្តល់មកអាទិភាពដោះស្រាយបញ្ហាចំនួន៦ក្នុងឆ្នាំ២០១៣
01/01/2013 09:29
(VOV)-ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល ២០១៣ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាមលោក Nguyen Tan Dung បានមានអត្ថបទសរសេរមានចំណងជើងថា ប្តេជ្ញាចិត្តឆ្លងផុតពីការលំបាកបន្តទប់ស្កាត់អតិផរណា ធានាកំណើននាំប្រទេសជាតិអភិវឌ្ឍន៍ចីរភាព។ វិទ្យុសម្លេង វៀតណាមសូមដកស្រង់អត្ថបទសរសេររបស់​នាយករដ្ឋមន្ត្រី Nguyen Tan Dung។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម៖នឹងផ្តល់មកអាទិភាពដោះស្រាយបញ្ហាចំនួន៦ក្នុងឆ្នាំ២០១៣
(VOV)-ឆ្នាំ២០១២វៀតណាមទទួលបានរាល់លទ្ធផលសកម្ម ម៉ាក្រូសេដ្ឋកិច្ច​មានការ បោះជំហានបានកែលំអរ អតិផរណាត្រូវបានទប់ស្កាត់នៅកំរិតទាប 6,81% (ឆ្នាំ ២០១១ គឺ 18,13%) តំលៃប្រាក់ពាណិជ្ជកម្មនាំចេញបានកើនឡើងជាង 18%។ បណ្ដាវិស័យ វប្បធម៍សង្គមមានការបោះជំហានជឿនលឿន ផលប្រយោជន៍សង្គមនិងសុខុមាល ភាពសង្គមត្រូវបានធានា។ ការពារជាតិសន្តិសុខកិច្ចការ​បរទេស​ទទួលបានលទ្ធផល ជាច្រើន។ នយោបាយសង្គមស្ថិរភាព។ ទោះបីទទួលបានរាល់លទ្ធផលពោលខាងលើប៉ុន្តែក្នុងឆ្នាំ២០១៣ វៀតណាម​នៅ​ត្រូវបន្តប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។ សេដ្ឋកិច្ចពិភពលោក​ស្ដារ ឡើងវិញយឺត បណ្ដាទីផ្សារនាំចេញនិងទាក់ទាញវិនិយោគសំខាន់រប់ស​វៀត​ណាម នៅមិនទាន់រួចផុតពីស្ថានភាពឱនភាព​ជាដើម។ នៅក្នុងប្រទេសបណ្ដាការ​អន់ខ្សោយ អំពីរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចនិងរូបសណ្ឋានកំណើនយឺតមិនទាន់បានដោះស្រាយ។ ដំណើរការរៀបចំឡើងវិញរចនាសម្ព័ន្ធទើបនឹងក្នុងដំណាក់កាល​ចាប់ផ្ដើមនិងមានការ លំបាកជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមិនទាន់រឹងមាំ អតិផរណា​នៅមានគ្រោះអាសន្នខ្ពស់ ឡើងវិញ។ ក្នុងពេលនោះវៀតណាមត្រូវទប់ទល់នឹងឧបាយកលល្បិចកលសំដៅបង្ក អស្ថិរភាពនយោបាយសង្គម រំលោភលើ​អធិបតេយ្យភាពនិងបូរណៈភាពដែនដីជាតិ។ ក្នុងកាលៈទេសៈពោលខាងលើដើម្បីទទួលបានគោលដៅមេដែលបានដាក់ចេញក្នុង ឆ្នាំ២០១៣នោះ ទាមទាការខំប្រឹងប្រែងរបស់បក្សទាំងមូលកងទ័ពទាំងមូលប្រជាជន ទាំងមូលរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការអនុវត្តព្រមៗគ្នាបណ្ដាភារកិច្ចដំ ណោះស្រាយដែល​បានដាក់ចេញ។ ក្នុងនោះត្រូវប្រមូលផ្ដុំអនុវត្តល្អបណ្ដាចំណុចសំ ខាន់ដូចតទៅ៖ ទីមួយ លើកកំពស់គុណភាពរបបនិងលទ្ធភាពប្រតិកម្មគោលនយោ បាយបង្កើត​ជំនឿជាក់សំរាប់ទីផ្សារ។ ដើម្បីមានរបបនិងគោលនយោបាយល្អត្រូវ ប្តេជ្ញាទស្សនៈ​របស់បក្សអំពីកសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមចាប់ ផ្ដើមពីតំរូវ​ការអភិវឌ្ឍន៍និងផលប្រយោជន៍របស់ប្រជាជន។ Image: Internet  ទី ២ គឺ៖ ការគ្រប់គ្រងគោលនយោបាយរូបីយវត្ថុតាមទីផ្សារនិងគោលដៅ កាត់បន្ថយអតិផរណា។ ការគួបផ្សំយ៉ាងជិតស្និតរវាងគោលនយោបាយរូបី យវត្ថុជាមួយគោលនយោបាយសារពើពន្ធ។ ដោយឈរលើគោលការណ៍ អនុវត្តគោលនយោបាយត្បិតត្បៀត យើងត្រូវធានាកំរិតការប្រាក់ឲ្យបាន សមស្របនឹងគោលដៅកាត់បន្ថយអតិផរណា។ ទន្ទឹមនឹងនោះ យើងត្រូវ អនុវត្តរាល់គំរោងកាណ៍វិនិយោគតាមផែនការ សំដៅជំរុញខឿនសេដ្ឋកិច្ច។ ទី ៣ គឺ៖ ដំណោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកមហមនិងជួយ ឧបត្ថម្ភទីផ្សារ។ យើងត្រូវផ្តល់អាទិភាពខាងរូបីយវត្ថុទៅលើវិស័យសំខាន់ ដូចជា៖ កសិកម្ម កសិករ ជនបទ ការនាំចេញ ការអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធសេដ្ឋកិច្ចសង្គម ។ល។ នេះគឺជាវិធានការណ៍ដើម្បីលើកកំពស់ជីវភាព រស់នៅរបស់ប្រជាជននិងមុខសញ្ញាមានការលំបាកជាច្រើន។ ព្រមទាំង យើងត្រូវជួយឧបត្ថម្ភអង្គភាពអាជីវកម្មដែលកំពុងជួបការលំបាក។ ទី ៤ គឺ៖ ការជំរុញការកែទម្រង់បែបបទរដ្ឋបាល លើកកំពស់ការទទួលខុស ត្រូវរបស់កម្មាភិបាលក្នុងការអនុវត្តភារកិច្ច។ យើងត្រូវប្តេជ្ញាបើកទូលាយ ការអនុវត្តយន្តការ “ច្រកទ្វាមួយ” ក្នុងប្រព័ន្ធរដ្ឋបាល។ បណ្ដាស្ថាប័នរដ្ឋបាល រដ្ឋត្រូវប្រកាសដោយចំហរាល់បែបបទរដ្ឋបាលដើម្បីឲ្យប្រជាជននិងអង្គភាព អាជីវកម្មអាចបានដឹង។ Image: Internet ទី៥-ជំរុញដំណើរការរៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញក្នុងចំណោម ខ្លឹមសារ រៀបចំរចនាសម្ព័ន្ឋខឿនសេដ្ឋកិច្ចឡើងវិញចំនួន៣ពីឥឡូវដល់ឆ្នាំ ២០១៥​បញ្ហា រៀបចំរចនាសម្ព័ន្ឋអង្គភាពអាជីវកម្មរដ្ឋឡើងវិញដើរតួនាទីដ៍ សែនសំខាន់។បណ្តាសម្ព័ន្ឋ ក្រុមហ៊ុននិងអគ្គក្រុមហ៊ុនត្រូវប្រមូលផ្តុំទៅលើ វិស័យអាជីវកម្មសំដៅអនុវត្តគោលនយោបាយឧស្សាហូបនីយកម្មទំនើបភាវូ បនីយកម្មប្រទេសជាតិប្រកបដោយប្រសិទ្ឋភាព។ទន្ទឹមនឹងនោះជួយឧបត្ថម្ភម ណ្ឌលសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍ទៀតផង។ ទី៦ -ធានាសុខុមាលភាពសង្គមក្នុង​ឆ្នាំ២០១៣​រដ្ឋាភិបាលវៀតណាមប​ន្តប្រមូល ផ្តុំជំរុញការងារកាត់បន្ថយភាពក្រីក្រជាពិសេសនៅដំបន់ជនជាតិភាគតិច។ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថែមទៀតថា៖នឹងពង្រីកបណ្តាសមិទ្ឋិ ដែលទទួលបានប្តេជ្ញាជំនះពុះពារលើភាពអន់ខ្យោយព្រមទាំងពង្រីកប្រពៃណី សាមគ្គីភាពនាំប្រទេសវៀតណាមឆ្លងកាត់លើការលំបាកការសាកល្បងទាំង ឡាយនិងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៣ប្រកបដោយជោគ ជ័យ៕