VOV WorldVOV World
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ Le Hong Phong។
04/09/2012 10:20
VOV-នាព្រឹកថ្ងៃទី៤កញ្ញានាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន​ចូលរួម​ពិធីបើកឆ្នាំសិក្សាថ្មីនៅ វិទ្យាល័យជំនាញ Le Hong Phong ទីក្រុង​ហូជីមិញ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ  Le Hong Phong។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចូលរួមពិធីបើកឆ្នាំសិក្សានៅវិទ្យាល័យ Le Hong Phong        VOV-នាព្រឹកថ្ងៃទី៤កញ្ញានាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន ​ចូលរួម​ពិធីបើកឆ្នាំសិក្សាថ្មីនៅវិទ្យាល័យជំនាញ Le Hong Phong ទីក្រុង​ហូជីមិញ។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dungបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍នៃបុព្វហេតុ​អប់រំ ចាត់ ទុកនេះជាគោលនយោបាយជួរមុខក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ជា កត្តាមួយមានអត្ថន័យសំរេចកំណត់ដើម្បីកាត់បន្ថយភាពក្រីក្រជំរុញ​ឧស្សាហូបនីយកម្មអភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖         “សាលាវិទ្យាល័យជំនាញ Le Hong Phong និងបណ្ដាសាលាជំនាញក្នុង​ទូទាំងប្រទេសត្រូវមានតួនាទីរកឃើញនិងបណ្ដុះបណ្ដាលប្រភពធនធាន មនុស្ស​គុណភាពខ្ពស់។ កម្មាភិបាលគ្រូបង្រៀនរបស់សាលាត្រូវយល់ដឹងក្នុង ការកសាង​សាលាជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគុណភាពខ្ពស់របស់ទីក្រុង និងរបស់ប្រទេសជាតិ។ រដ្ឋាភិបាលបក្សភាគ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ដំបន់ នានាក្នុងទូទាំងប្រទេស​ត្រូវបង្កលក្ខណៈថែទាំវិនិយោគយ៉ាងខ្លាំងក្លាជាង ទៀតឲ្យបុព្វហេតុបណ្ដុះបណ្ដាលធនធានមនុស្ស។”         ក៏នាព្រឹកថ្ងៃដ៏ដែល ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចូលរួម​ពិធី​ បើក​ឆ្នាំសិក្សាថ្មី២០១២-២០១៣នៅសាលា Chu Van An ហាណូយ។ ថ្លែងមតិ នៅ​ទី​នេះ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា៖         “មោទនៈភាពជាសិក្សានុស្សិសរបស់សាលា Chu Van An ដែលបានបណ្ដុះ​បណ្ដាលចេញបណ្ដាថ្នាក់ដឹកនាំ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង បញ្ញាជន ប្អូនៗ​ ត្រូវ​ខំប្រឹងប្រែងពង្រីកនូវប្រពៃណីដ៏ល្អប្រសើរនោះ ខំប្រឹងប្រែងដើម្បីក្រោយ នេះក្លាយ​ទៅជាពលរដ្ឋមានប្រយោជន៍ចំពោះប្រទេសជាតិ ឆ្លើយតបនឹងក្តី សង្ឃឹមរបស់​គ្រួសារ​និង​សង្គម៕”

More