នាយករដ្ឋមន្ត្រីថ្មីរបស់ចិនប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាល
18/03/2013 08:39
(VOVworld) – នាថ្ងៃទី ១៧ មិនា ក្នុងសន្និសីទកាសែតជា លើកដំបូង ក្រោយបញ្ចប់ សម័យប្រជុំលើកទី ១ រដ្ឋសភា ចិន នីទិកាលទី ១២ នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Keqiang បានប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាល ចិន ក្នុងរយៈពេលខាងមុខ គឺ៖ កំណើនសេដ្ឋកិច្ចកែលំអរ ជីវភាពរស់នៅរបស់ប្រជាជននិងធានាសមភាពសង្គម។

(VOVworld) – នាថ្ងៃទី ១៧ មិនា ក្នុងសន្និសីទកាសែតជាលើកដំបូង ក្រោយបញ្ចប់ សម័យប្រជុំលើកទី ១ រដ្ឋសភាចិន នីទិកាលទី ១២ នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Keqiang បានប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាលចិន ក្នុងរយៈពេលខាង មុខ គឺ៖ កំណើនសេដ្ឋកិច្ច កែលំអរជីវភាពរស់នៅរបស់ប្រជាជននិងធានាសមភាព សង្គម។ ក្នុងនោះ កំណើរសេដ្ឋកិច្ចគឺជាភារកិច្ចសំខាន់បំផុតចំពោះចិន។ ដើម្បីអនុវត្ត ភារកិច្ចនេះ លោក Li Keqiang បានសង្កត់ធ្ងន់ថា៖ ប្រទេសចិនត្រូវកសាងរដ្ឋាភិបាល ផ្លាស់ប្តូរថ្មីមួយ ស្អាតស្អំនិងគោរពច្បាប់។ នាយករដ្ឋមន្ត្រីថ្មីរបស់ចិនក៏បានប្រកាសថា ៖ រដ្ឋាភិបាលចិនប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងសន្យាអនុវត្តគោលនយោ បាយចំណាយសន្សំសំចៃ។ ស្តីពីកិច្ចការបរទេស លោក Li Keqiang បានឲ្យដឹងថា៖ ចិនសន្យារក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស្ស៊ីហ្វិក ក៏ដូចជា លើសកល លោកជំរុញទំនាក់ទំនងជាមួយបណ្ដាមហាអំណាច ជាពិសេស អាមេរិកនិងរុស្ស៊ី។ ចិននឹងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការ ដោយឈរលើស្មារតី ភាគីទាំង ២ មានផលប្រយោធន៍ដូចគ្នា៕ នាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក Li Keqiang បានប្រកាសភារកិច្ចជួរមុខចំនួន ៣ នៃរដ្ឋាភិបាលចិន (Image: Internet)
Related





