VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលឡាវ
28/08/2012 10:14
នាព្រឹកថ្ងៃទី ២៨ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍រដ្ឋាភិបាលឡាវ និងជាប្រធានអនុ គណៈកម្មាធិការសហប្រតិបត្តិការឡាវ–វៀតណាម Somsavat Lengsavad ដែលកំពុង មានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលឡាវ
នាព្រឹកថ្ងៃទី ២៨ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលឡាវ និងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ–វៀតណាម Somsavat Lengsavad ដែលកំពុង មានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ភាគីទាំង ២ ត្រូវបន្តអនុវត្ត បណ្ដាកិច្ចព្រមព្រៀងដែលថ្នាក់ដឹក នាំនៃប្រទេសទាំង ២ បានឯកភាពប្រកបដោយ មានប្រសិទ្ធភាព ពិសេសគឺលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មាន គោលបំណងថា៖ ភាគីទាំង ២ បង្កើនការផ្លាស់ ប្តូរព័ត៌មាន សហាការសកម្មភាព គាំទ្រ ដួយគ្នាទៅវិញទៅមកលើបណ្ដាវេទិការអតំបន់ និងអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រីឡាវ Somsavat Lengsavad បានអះអាងថា៖ ឡាវនឹង ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីពូនជ្រុំទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ ពិសេសវៀតណាម–ឡាវឲ្យខ្លាំងក្លាថែមទៀត៕ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលឡាវ និងជាប្រធានអនុគណៈកម្មាធិការសហប្រតិបត្តិការឡាវ–វៀតណាម Somsavat Lengsavad (Image: Vietnamplus)