VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ទទួលជួបសន្ទនាជាមួយនាយិការរបស់ធនាគាពិភពលោក (WB)
25/05/2012 08:17
នាថ្ងៃទី ២៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ នាយិការរបស់ ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwa Kwa។
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ទទួលជួបសន្ទនាជាមួយនាយិការរបស់ធនាគាពិភពលោក (WB)
នាថ្ងៃទី ២៤ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយ នាយិការរបស់ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាម លោកស្រី Victoria Kwa Kwa។ ផ្លាស់ប្តូរជាមួយលោកស្រី Victoria Kwa Kwa អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងគោលដៅ ដែលវៀតណាមបានកំណត់ គឺ ត្រូវការ ស្ថេរីភាពម៉ាក្រូសេដ្ឋកិច្ច សំដៅធានាការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ ដោយឈរលើស្មារតីនេះ ក្នុងឆ្នាំ ២០១២ វៀតណាមដាក់ចេញគោលដៅ គឺ រាំងស្កាត់អតិផរណានៅកំរិត ៨% រាក្សារការចាយវាយថវិកានៅកំរិតប្រហែល ៤.៨% GDP ។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានគោលបំណងថា៖ WB បន្តសហប្រតិបត្តិការ ជួយឧបត្ថម្ភប្រកបដោយមានប្រសិទ្ធភាពថែមទៀត ឲ្យ វៀតណាម ក្នុងការអនុវតត្តបណ្ដាគោលដៅអភិឌ្ឍន៍ ពិគ្រោះយោបល់នយោបាយ ចែករំលែកបទពិសោធន៍ជាមួយវៀតណាម ក្នុងដំណោះស្រាយ បំណុលអក្រក់ ធនាគា ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគបរទេស ជួយឧបត្ថម្ភវៀតណាម ក្នុងការងារកាត់បន្ថយភាពក្រីក្រ ជាដើម។ លោកស្រី Victoria Kwa Kwa អះអាង ថា៖ WB នឹងជានិច្ចកាលសហប្រតិបត្តិការ ជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្ត បណ្ដា គោលដៅអភិឌ្ឍន៍សេដ្ឋកិច្ចសង្គម៕ នាយិការរបស់ធនាគាពិភពលោក (WB) ប្រចាំនៅវៀតណាមលោកស្រី Victoria Kwa Kwa (Image: Internet)