នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង។
24/09/2013 07:57
Vovworld-ពិធីទទួលជាផ្លូវការនាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤កញ្ញានៅវិមាន Invalides។

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំង។ (VOV) Vovworld-ដំណើរទស្សនកិច្ចបារាំងក្នុងរយៈពេល៣ថ្ងៃរបស់ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung ត្រូវបានចាប់ផ្ដើម តាមសេចក្តីអញ្ជើញរបស់ នាយករដ្ឋមន្ត្រីបារាំងលោក Jean Marc Ayrault។ ពិធីទទួលជាផ្លូវការនាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤កញ្ញានៅវិមាន Invalides។ ដំណើរទស្សនកិច្ចនៅបារាំងលើកនេះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន ប្រព្រឹត្តទៅចំនឹងឱកាសប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពជាច្រើនរំលឹកខួប លើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតនិងប្រទេសទាំងពីរឈានទៅបង្កើត ទំនាក់ទំនងដៃកូយុទ្ធសាស្ត្រវៀតណាម-បារាំង។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ចលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងរួមជាមួយថ្នាក់ដឹកនាំបារាំង ពិភាគ្សានិងឯកភាពវិធានការជាក់ស្ដែងសំដៅអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ពិសេសគឺជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ បង្កើតជំហានលោតផ្លោះក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាជាដើម៕
Related






