នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសិទអនុវត្តភារកិច្ចឆ្នាំ២០១៣នៃផ្នែកធនាគានិងផ្នែកយុត្តិធម៌
09/01/2013 10:36
(VOV) – នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមនិងបញ្ជាណែនាំសន្និសិទអនុវត្តភារកិច្ចឆ្នាំ ២០១៣ នៃផ្នែកធនាគា។

(VOV) – នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមនិងបញ្ជាណែនាំសន្និសិទអនុវត្តភារកិច្ចឆ្នាំ ២០១៣ នៃ ផ្នែកធនាគា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ភារកិច្ចសំខាន់មួយ ក្នុងចំណោមភារកិច្ចសំខាន់របស់ផ្នែកធនាគាគឺប្រមូលផ្តុំទៅលើការអនុវត្តគោលដៅ រាំងស្កាត់អាតិផរណា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យធនាគាជាតិបន្ត អនុវត្តរាល់វិធានការណ៍ធានាសុវត្តិភាពទូទាត់និងសកម្មភាពនៃប្រព័ន្ធបណ្ដាអង្គការ ឥណទានដោយព្រមៗគ្នា។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យធនាគាជាតិគួបផ្សំយ៉ាងជិត ស្និតជាមួយបណ្ដាក្រសួងផ្នែកដើម្បីមានដំណោះស្រាយជាក់ស្តែងសំដៅជួយឧបត្ថម្ភ បណ្ដាអង្គភាពអាជីវកម្ម ផងដែរ។ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ “ដើម្បីសម្រេចល្អភារកិច្ចរបស់ធនាគាជាតិ ថ្នាក់ដឹកនាំនិងកម្មាភិបាលគ្រប់រូប នៃធនាគាធាតិត្រូវគ្រប់គ្រងគោលនយោបាយរូបីយវត្ថុដ៏ល្អថែមទៀត។ ជាពិសេសគឺយើងត្រូវរាំងស្កាត់អតិផរណាល្អជាងប្រៀបនឹងឆ្នាំ ២០១២។ នេះគឺជាការប្តេជ្ញាចិត្តរបស់ បក្ស រដ្ឋសភា និង រដ្ឋាភិបាលវៀតណាម៕” នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមនិងបញ្ជាណែនាំ សន្និសិទអនុវត្តភារកិច្ចឆ្នាំ ២០១៣ នៃផ្នែកធនាគា។ (Image: Internet) នាព្រឹកថ្ងៃដ៏ដែលក្រសួងយុត្តិធម៌វៀតណាមបានរៀបចំសន្និសីទបូកសារុបការងារ យុត្តិធម្មឆ្នាំ ២០១២ និងលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៣។ ថ្លែងមតិនៅសន្និសីទ នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ ក្នុងឆ្នាំ ២០១៣ ផ្នែកយុត្តិធម៌ វៀតណាមត្រូវលើកកំពស់ការកសាងយន្តការតាមទិសព្យករណ៍និងស្ថិរភាពខ្ពស់ ដើម្បីលើកកំពស់គុណភាពនៃការកសាងរាល់ឯកសារលាយលក្ខអក្សរច្បាប់។ ទន្ទឹមនឹងនោះ ផ្នែក យុត្តិធម្មប្រមូលផ្តុំពិគ្រោះយោបល់សំរាប់បក្សរដ្ឋសភារដ្ឋាភិ បាលគ្រប់ក្រសួងផ្នែកំបន់ក្នុងការអនុវត្តការរួមមតិរបស់ប្រជាជនចំពោះសេចក្តី ព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ប្រកយដោយប្រសិទ្ធភាព៕ ក្រសួងយុត្តិធម៌វៀតណាមបានរៀបចំសន្និសីទបូកសារុប ការងារយុត្តិធម្មឆ្នាំ ២០១២ និងលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៣។ (Image: Internet)
Related






