VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង
25/09/2012 08:14
VOV-ក្នុងពិធីទទួលជួបសន្ទនាលោក David Woodtton ទេសភិបាលមណ្ឌល​ហិរញ្ញវត្ថុ​ក្រុងឡុងដែលកំពុង បំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី ២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានវាយតំលៃខ្ពស់លទ្ធផល​ដែលទទួល​បាន​ក្នុងពិធី ធ្វើការរវាងលោក David Woodtton និងស្ថាប័នមាន​ សមត្ថកិច្ច​របស់​វៀតណាម​ក្នុងដំណើរទស្សនកិច្ចលើកនេះ
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង        VOV-ក្នុងពិធីទទួលជួបសន្ទនាលោក David Woodtton ទេសភិបាលមណ្ឌល ​ហិរញ្ញវត្ថុ​ក្រុងឡុងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី ២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានវាយតំលៃខ្ពស់ លទ្ធផល​ដែលទទួល​បាន​ក្នុងពិធីធ្វើការរវាងលោក David Woodtton និងស្ថាប័ន មាន​សមត្ថកិច្ច​របស់​វៀតណាម​ក្នុងដំណើរទស្សនកិច្ចលើកនេះ និងចាត់ទុកថា ដំណើរ​ទស្សនកិច្ចនៅ​វៀតណាម​របស់លោក David Woodtton នឹងជំរុញទំនាក់ ទំនង​សហប្រតិបត្តិការ​លើ​ច្រើនវិស័យរវាងប្រទេសទាំងពីរ។ រីឯលោក David Woodtton បានឲ្យដឹងថាគោលដៅ​នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់គណៈប្រតិភូសំដៅបង្កើនថែមទៀតសកម្មភាពសហប្រតិបត្តិការរវាង អង់គ្លេសជាមួយ​វៀតណាមក្នុងវិស័យហិរញ្ញវត្ថុធនាគារ អមដំណើរជាមួយគណៈ ប្រតិភូ​មាន​អង្គភាព​អាជីវកម្មធំៗរបស់អង់គ្លេស បណ្ដាអង្គភាព​អាជីវកម្មបាន យកចិត្ត​ទុកដាក់​ទៅលើទីផ្សារវៀតណាម ចាត់ទុកវៀតណាមគឺជាកន្លែង​មក ដល់គួរឲ្យទាក់ទាញ​សំរាប់​សកម្មភាពវិនិយោគ។ លោក David Woodtton បាន ឲ្យដឹងថា អង់គ្លេសចង់​បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យសវនកម្ម​មូលប័ត្រសហប្រតិបត្តិការរដ្ឋឯកជន៕