នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រី អង់គ្លេសTony Blair
15/10/2012 09:57
(VOVTV)_នារសៀលថ្ងៃទី ១៥តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen Tan Dung បាន ទទួលជួបសន្ទនាជាមួយ លោក Tony Blair អតីតនាយក រដ្ឋមន្ត្រី អង់គ្លេស ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម ។

(VOVTV)_នារសៀលថ្ងៃទី ១៥តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោកNguyen Tan Dung បានទទួលជួបសន្ទនាជាមួយ លោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ដែលកំពុងមកបំពេញទស្សនកិច្ច ការងារនៅវៀត ណាម ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung វាយតំលៃខ្ពស់ចំពោះ ដំណើរទស្សនកិច្ច និងបំពេញការងារ នៅវៀតណាមលើកនេះ របស់អតីត នាយក រដ្ឋ មន្ត្រីអង់គ្លេស Tony Blair និងចាត់ទុកថា៖ដំណើរទស្សនកិច្ចលើកនេះ នឹងរួមចំ ណែក ជំរុញទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងអង់គ្លេស។ លោក Nguyen Tan Dung អះអាងថា៖វៀតណាមមាន បំណង រួមជាមួយអង់គ្លេស ខំប្រឹង ប្រែង ជំរុញខ្លាំងទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យប្រកបដោយ ជាក់ ស្ដែង និងប្រសិទ្ធភាព ពិសេសគឺ វិស័យនយោបាយ ការទូត និងគាំទ្រគ្នាលើវេទិ កាពហុភាគី។ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍…ជាដើម។វៀតណាមមានបំណងថា៖ អង់គ្លេស បន្តសហប្រតិបត្តិការ ជួយឧបត្ថម្ភទុន ODA សំរាប់វៀតណាម និងប្រមូលផ្តុំទៅលើ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និងទប់ទល់នឹងការបំរែបំរួលធាតុអាកាស។នាយក រដ្ឋមន្ត្រី Nguyen Tan Dung ក៏បានវាយតំលៃខ្ពស់ចំពោះការផ្តើមគំនិត របស់លោក Tony Blair អំពីគោលបំណងចែករំលែកបទពិសោធន៍ ជាមួយវៀតណាម ក្នុងដំណើ ការ កែទម្រង និងធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសTony Blair (internet)
Related






