VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ឡាវ
06/09/2012 08:02
នារសៀលថ្ងៃទី ៥ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បាន​ទទួលជួបសន្ទនាជាមួយ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៏ ឡាវ Cha lon Nhia Pao ho ដែលបានកំពុងបំពេញទស្សនកិច្ចនៅ វៀត ណាម។
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ឡាវ
នារសៀលថ្ងៃទី ៥ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung បាន​ទទួលជួបសន្ទនាជាមួយ  រដ្ឋមន្ត្រី ក្រសួង យុត្តិធម៏ ឡាវ Cha lon Nhia Pao ho ដែលបានកំពុងបំពេញទស្សនកិច្ចនៅ វៀត ណាម។  នៅជំនួបនេះ  នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយ តំលៃ​ខ្ពស់ នូវលទ្ធផលនៃជំនួបសន្ទនា  រវាងរដ្ឋមន្ត្រី Cha lon Nhia Pao ho  និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ វៀតណាម Ha Hung Cuong និងចាត់ទុកថា៖  លទ្ធផលនៃកិច្ចសហប្រតិបត្តិការពិសេសដ៏ល្អប្រសើរក្នុងរយះ ពេលកន្លងទៅ រវាងក្រសួង ទាំងពីរ ​រួមចំណែកសកម្មជំរុញទំនាក់ទំនង  សហប្រតិបត្តិ  ការ ពិសេសវៀតណាម - ឡាវ លើគ្រប់វិស័យ។  នាយករដ្ឋមន្ត្រី Nguyen Tan Dung  បានអះ អាងថា៖ រដ្ឋាភិបាលវៀតណាម ជានិច្ចកាលគាំទ្រ  បណ្ដា សកម្មភាពសហប្រតិ បត្តិការ  រវាងក្រសួងយុត្តិធម៏ រវាងប្រទេសទាំងពីរ  ហើយត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរបទ ពិសោធន៍ របស់វៀតណាម ក្នុងសកម្មភាព កសាងផ្នែកយុត្តិធម៏ ជាមួយភាគីឡាវទន្ទឹម នឹង នោះ ធ្វើអស់ពីកម្លាំង កាយចិត្តរបស់ខ្លួន ដើម្បីជួយឧបត្ថម្ភ សហប្រតិបត្តិការជា មួយឡាវ  ក្នុងការបណ្ដុះបណ្ដាលជួរកម្មាភិបាលយុត្តិធម៏៕ នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ឡាវ(http://www.vietnamplus.vn)