VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម
27/03/2013 08:16
(VOVworld) – នាថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេសចូលមក វៀតណាមនៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីវៀតណាមធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម
(VOVworld) – នាថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេស ចូលមកវៀតណាមនៅទីក្រុងហាណូយ។ គោលដៅនៃសន្និសីទនេះគឺសំដៅវាយតំលៃ លទ្ធិផលនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក និងពិភាក្សាអំពីបញ្ហាលំបាកសាកល្បងដែលត្រូវជំនះពុះពារដើម្បីពង្រីក ខ្លាំងជាងទៀតកាទាក់ទាញវិនិយោគបរទេសក្នុងដំណើរការជំរុញឧស្សហូបនីយកម្មនិង ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ថ្លែងមតិក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងផែកនការនិង វិនិយោគវៀតណាម លោក Bui Quang Vinh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅការវិនិយោគបរទេសចូលមកវៀតណាមបានដើរតួនាទីសំខាន់ក្នុងការជំរុញ ដំណើរការផ្ទេប្តូរចណាសម្ព័ន្ធខឿនសេដ្ឋកិច្ចតាមទិសឧស្សាហូបនីយកម្មបង្កើតការងារ ធ្វើបង្កើនតំលៃប្រាក់នាំចេញ ជាដើម។ ក្នុងកាលៈទេសៈ សេដ្ឋកិច្ចសកលនាបច្ចុប្បន្នជួប ការលំបាកជាច្រើន វៀតណាមត្រូវបំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី ប្រគួតប្រែងជាមួយបណ្ដាប្រទេសក្នុងតំបន់ លើវិស័យទាក់ទាញទុនវិនិយោគផ្ទល់ពី បរទេស។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេសចូលមកវៀតណាមនៅទីក្រុងហាណូយ។ Image: VOV Online) ក្រោយរយះពេល ២៥ឆ្នាំបើកទ្វា ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២ វៀត​ណាមបាន មានគំរោងការណ៍ចំនួន ១៤ពាន់គំរោង មានសុពលភាពជាមួយ​ចំនួនទុនចុះឈ្មោះ  ចំនួនជាង ២១០ ពាន់លានដុល្លារអាមេរិក៕