លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងមតិ។ (រូបថត៖ VOV) |
ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ ដំណាច់ឆ្នាំនៅសល់ពេលមិនយូរប៉ុន្មានទេ ខណៈដែលមានការងារជាច្រើន ទាមទារឲ្យមានការពន្លឿន និងទម្លុះទម្លាយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកិច្ចប្រជុំផ្តោតលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល៧ខែកន្លងទៅ; ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងត្រីមាសទី៣ និងរយៈពេលខាងមុខ។ ទន្ទឹមនឹងនោះ វាយតម្លៃស្ថានភាព វឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តរចនាសម្ព័ន្ធក្បាល ម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋបាល និងប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ដំណោះស្រាយដើម្បីពង្រឹងកម្លាំងចលករកំណើនបែបប្រពៃណីដូចជា ការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ហើយជំរុញកម្លាំងចលករកំណើនថ្មីដូចជាការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្មនិងវិស័យដែលទើបលេចចេញ... ដើម្បីសម្រេចបាននូវគោលដៅកំណើនពី ៨,៣ ដល់ ៨,៥% នៅឆ្នាំនេះ៕