VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Xieng Khuang ឡាវ
14/03/2013 11:49
(VOVworld) - នាព្រឹកថ្ងៃទី ១៤ មិនា នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung បានទៅបំពេញ ទស្សនកិច្ចការងារនៅខេត្ត Xieng Khuang ឡាវ ។
នាយករដ្ឋមន្ត្រីវៀតណាមបំពេញទស្សនកិច្ចការងារនៅខេត្ត Xieng Khuang ឡាវ
        (VOV) - នាព្រឹកថ្ងៃទី១៤ មិនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Xieng Khuang ឡាវ ។ នៅ ទីនេះ នាយករដ្ឋ មន្ត្រី Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong បានធ្វើសហអធិបតីវេទិការពន្លឿនវិនិយោគរបស់ វៀតណាមចូលក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។ ថ្លែងមតិនៅវេទិការនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖           “ក្នុងរយៈពេលកន្លងមក ដោយមានការយកចិត្តទុកដាក់នៃរដ្ឋាភិបាល វៀតណាមនិងឡាវ រួមជាមួយការម្ចាស់ការរបស់អង្គភាពអាជីវកម្មវៀតណាម ការវិនិយោគ របស់វៀតណាមនៅឡាវទទួបាន៤ពាន់៥រយលានដុល្លារអាមេរិក។ ប៉ុន្តែភាគីទាំង ២ ត្រូវបង្កើនការវិនិយោគឲ្យខ្លាំងក្លាថែមទៀត ក្នុងរយៈពេលខាង មុខដើម្បីនាំមកផលប្រយោធន៍ជាក់ស្ដែងឲ្យប្រជាជន​នៃប្រទេសទាំង ២ដើម្បី ការអភិវឌ្ឍន៍ចីរភាពរួម។” នាយករដ្ឋ មន្ត្រី Nguyen Tan Dung រួមជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoongsing Thamavong បានធ្វើសហអធិបតីវេទិការពន្លឿនវិនិយោគ របស់វៀតណាមចូលក្នុងបណ្ដាខេត្តភាគខាងជើងឡាវ។          នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថាបក្សរដ្ឋរដ្ឋាភិបាលវៀត ណានឹងរួមជាមួយបក្សរដ្ឋនិងរដ្ឋាភិបាលឡាវនឹងធ្វើអស់ពីកំលាំងកាយចិត្ត ជំរុញយ៉ាងខ្លាំងក្លាថែមទៀតកិច្ចសហប្រតិបត្តិការពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្ម ក្នុងនោះមានការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាដំបន់នៃភាគីទាំងពីរពិសេស គឺបណ្ដាដំបន់មានខ្សែព្រំដែនរួម។           នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពប្រគល់ឲ្យស្ថាប័នមានសម័ត្ថកិច្ចនៃ ប្រទេសទាំងពីរស្រាវជ្រាវកសាងខ្សែផ្លូវតភ្ជាប់ខេត្ត Xiengkhuang-ឡាវ និងខេត្ត​ Thanh Hoa វៀតណាមមានប្រវែង២៦០គីឡូម៉ែត្រ។         នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានធ្វើក្សិណសាក្សីពិធីប្រគល់លិខិត អនុញាត្តវិនិយោគរបស់រដ្ឋាភិបាលឡាវសំរាប់បណ្ដាគំរោងការវិនិយោគរបស់ អង្គភាពអាជីវកម្មវៀតណាមនៅខេត្ត Xiengkhuang ផងដែរ៕