VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang
17/01/2016 08:34
(VOV)_នាថ្ងៃទី១៧ មករា នៅស្រុក Chau Thanh ខេត្ត Kien Giang ក្រសួង​គមនាគមន៍បានបើកការដ្ឋានសាងសង់គំរោងការណ៍កសាងខ្សែផ្លូវ Lo Te – Rach Soi តភ្ជាប់ទីក្រុង Can Tho និងខេត្ត Kien Giang ។
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវតភ្ជាប់ Can Tho និងខេត្ត Kien Giang           (VOV)_នាថ្ងៃទី១៧ មករា នៅស្រុក Chau Thanh ខេត្ត Kien Giang ក្រសួង​គម នាគមន៍បានបើកការដ្ឋានសាងសង់គំរោងការណ៍កសាងខ្សែផ្លូវ Lo Te – Rach Soi តភ្ជាប់ទីក្រុង Can Tho និងខេត្ត Kien Giang ។ អញ្ជើញ​ចូលរួមពិធី​នេះ​នាយករដ្ឋមន្ត្រី  លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នេះគឺជា​កំណាត់​ផ្លូវមួយ នៃខ្សែផ្លូវ ជាតិហូជីមិញ បំរើគោលដៅការពារជាតិ សន្តិសុខ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម រវាង តំបន់នានាក្នុងទូទាំងប្រទេស។ នាយករដ្ឋមន្ត្រី លោក ​Nguyen Tan Dung ​សង្កត់ធ្ងន់ថា៖           “ ខ្សែផ្លូវនេះនឹងដើរតួនាទីដ៏សែនសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ​ សង្គម និងសន្តិសុខជាតិ សំរាប់ខេត្ត Kien Giang កាត់បន្ថយរយៈពេល​ធ្វើដំណើរ​ពី  Rach Gia ទៅកាន់ទីក្រុងហូជីមិញ និងបើកទូលាយទំនាក់ទំនង រវាងបណ្ដា​ខេត្តនៅ តំបន់ដីសណ្តទន្លេ Cuu Long ៕”