VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៣
07/10/2013 12:02
(VOV)_ទទួលសេចក្តីអញ្ជើញរបស់ ព្រះមហាក្សត្រប្រុយណេ ​Hassanal Bolkiah ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងគណះប្រតិភូជាន់ខ្ពស់​វៀតណាមនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៣
          (VOV)_ទទួលសេចក្តីអញ្ជើញរបស់ ព្រះមហាក្សត្រប្រុយណេ ​Hassanal Bolkiah ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung  និងគណះប្រតិភូជាន់ ខ្ពស់​វៀតណាមនឹងអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី​២៣ និង​បណ្ដា សន្និសីទជាន់ខ្ពស់ទាក់ទិននានា ត្រូវបានរៀបចំឡើងនៅទីក្រុងBandar Seri Begawan ចាប់ពីថ្ងៃទី ៨​ដល់ថ្ងៃទី ១០ តុលាឆ្នាំ២០១៣។ សន្និសីទ​លើកនេះនឹងប្រមូលផ្តុំ ពិភាក្សាអំពីការជំរុញការកសាងសហគមន៍អាស៊ាន​ បង្កើនសហប្រតិបត្តិការនិង តភ្ជាប់…។ល។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung           គណះប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះ ដោយស្មារតីបន្ត​ពង្រីករាល់លទ្ធផលដែលទទួលបានក្នុងរយះពេលកន្លងទៅ រួមជាមួយ​ប្រទេសអាស៊ាននានា និងប្រធានអាស៊ាន ​ប្រុយណេ រួមចំណែកចូលក្នុង​ការជោគជ័យរួមរបស់សន្និសីទជាន់ខ្ពស់ ​រួមចំណែកកសាងអាស៊ាន​មួយ​ប្រកបដោយរឹងមាំ ជិតស្និទ្ធ ជំរុញបរិយាកាសសន្តិភាព ស្ថិរភាព​កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់…។ល៕