NATO សន្យាផ្តល់ជំនួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថានបន្ទាប់ពីឆ្នាំ ២០១៤
06/12/2012 08:47
បណ្ដាប្រទេសជាសមាជិក NATO សន្យាផ្តល់ជំនួយ ឧបត្ថម្ភ ខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានី ស្ថាន បន្ទាប់ពី NATO ដកកងទ័ព ចេញពីប្រទេសនេះ នាឆ្នាំ ២០១៤ គឺសំខាន់ណាស់។

(VOVworld) – នាថ្ងៃទី ៥ ធ្នូ ថ្លែងមតិក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសនៃ បណ្ដាប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែល បានរៀបចំឡើងនៅបែលហ្ស៊ីក រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton បាន ឲ្យ ដឹងថា៖ ការដែល បណ្ដាប្រទេសជាសមាជិក NATO សន្យាផ្តល់ជំនួយឧបត្ថម្ភ ខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពី NATO ដកកងទ័ព ចេញពីប្រទេសនេះ នាឆ្នាំ ២០១៤ គឺសំខាន់ណាស់។ ប៉ុន្តែ តំណាងនានាក្នុង កិច្ចប្រជុំនេះបានព្រួយបារម្ភថា៖ បណ្ដាប្រទេសអឺរ៉ុបកំពុងអនុវត្តរាល់វិធានការណ៍ ត្បិតត្បៀត ដូច្នេះ មិនអាចអនុវត្តបណ្ដាកិច្ចសន្យាដែលគេបាននាំចេញ ទេ។ អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Janan Mosazai បានឲ្យ ដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះក៏បានយល់ដឹងអំពីបញ្ហាពោលខាងលើផងដែរ៕ NATO សន្យាផ្តល់ជំនួយឧបត្ថម្ភ ខាងហិរញ្ញវត្ថុសំរាប់កំលាំងសន្តិសុខអាហ្វហ្គានីស្ថាន បន្ទាប់ពី NATO ដកកងទ័ព ចេញពីប្រទេសនេះ នាឆ្នាំ ២០១៤ (Image: Internet)
Related





