VOV WorldVOV World
NATO មិនជ្រៀតជ្រែកយោធាក្នុងវិបត្តិនៅស៊ីរីទេ
27/03/2013 08:10
(VOVworld) – នាថ្ងៃទី ២៦ មិនា អង្គការសន្ធិសញ្ញាអាតឡង់ ទិកខាងជើង (NATO) បានឲ្យដឹងថា​៖ អង្គការយោធានេះមិន ជ្រៀតជ្រែកយោធាក្នុងវិបត្តិនៅស៊ីរី ទេ។
NATO មិនជ្រៀតជ្រែកយោធាក្នុងវិបត្តិនៅស៊ីរីទេ
(VOVworld) – នាថ្ងៃទី ២៦ មិនា អង្គការសន្ធិសញ្ញាអាតឡង់ទិកខាងជើង (NATO) បាន ឲ្យដឹងថា​៖ អង្គការយោធានេះមិនជ្រៀតជ្រែកយោធាក្នុងវិបត្តិនៅស៊ីរី ទេ។ សេចក្តីថ្លែង ការពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពី មេដឹកនាំកំលាំងប្រឆាំងស៊ីរី លោក Moaz al-Khatib បានស្នើឲ្យអាមេរិកការពារបណ្ដាតំបន់ ដែលកំលាំងប្រឆាំងកំពុងកាន់កាប់ ក្នុងតំបន់ភាគខាងជើងស៊ីរីនាបច្ចុប្បន្នដោយ ប្រព័ន្ធកាំជ្រួច Patriot ។ ដល់ឥឡូវនេះ ការជ្រៀតជ្រែកតែមួយគត់របស់ NATO ក្នុងជំលោះនៅស៊ីរីគឺការដាក់ពង្រាយប្រព័ន្ធ កាំជ្រួច Patriot តាមបណ្តាយខ្សែព្រំ ដែនរបស់ទួរគី ដើម្បីទប់ទល់នឹងការវាយប្រហារ តាមជើងអាកាស ឬ កាំជ្រួច ពីភាគីស៊ីរី៕