ប៉ាឡេស្ទីនគាំទ្រការខំប្រឹងប្រែងរបស់អាមេរិកក្នុងការចាប់ផ្តើមដំណើរការចរចារសន្តិភាពឡើងវិញ
20/06/2013 12:00
(VOVworld) – នាថ្ងៃទី ១៩ មិថុនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានពិភាក្សាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិង កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton អំពីការខំប្រឹង ប្រែងចាប់ផ្តើមការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ។

(VOVworld) – នាថ្ងៃទី ១៩ មិថុនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានពិភាក្សាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខ និងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton អំពីការ ខំប្រឹងប្រែងចាប់ផ្តើមការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារឡើងវិញ។ ថ្នាក់ដឹកនាំទាំង ២ បានអះអាងថា៖ ប្រសិនបើ អ៊ីស្រាអែលបញ្ឈប់ការកសាងទី ប្រជុំជននិងដោះ លែងទណ្ឌិតប៉ាឡេស្ទីននឹងបង្កលក្ខណៈងាយស្រួលសំរាប់ការចាប់ផ្តើមការចរចារ សន្តិភាពឡើងវិញ។សេចក្តីថ្លែងការក៏បានឡើកច្បាស់ថា៖ បណ្ដាការចរចារនពនឹង មកនូវក្តីសង្ឃឹមអំពីការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ ប្រធានាធិបតីប៉ាឡេស្ទីន Abbas បានអះអាងថា៖ ប៉ាឡេស្ទីនគាំទ្រ ការខំប្រឹងប្រែងរបស់អាមេរិកក្នុងការចាប់ ផ្តើមដំណើរការចរចារសន្តិភាពនៅមជ្ឈឹមបូព៌ារ។ រីឯខ្លួនវិញ លោកស្រី Ashton សង្កត់ ធ្ងន់ថា៖ EU គាំទ្រការខំប្រឹងប្រែងរបស់អាមេរិកនិងដំណោះស្រាយរដ្ឋឯករាជ្យទាំង ២៕ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានពិភាក្សា ជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ច ការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton (Image: Vietnamplus+)
Related






