ប៉ាឡេស្ទីនផ្ញើសំណូមពរសន្តិភាពឲ្យអ៊ីស្រាអែល
18/04/2012 11:12
ថ្ងៃទី១៧មេសា ប្រធានក្រុមអ្នកសន្ទនាប៉ាឡេស្ទីន Saeb Erekat បានបញ្ជូនទៅឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រា អែល Benjamin Netanyahu សារលិខិត១ច្បាប់របស់ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ដែលលើក ឡើងយ៉ាងល្អិតល្អន់អំពីបណ្តាសំណូមពររបស់ប៉ាឡេស្ទីន ស្តីអំពីការចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ។

ថ្ងៃទី១៧មេសា ប្រធានក្រុមអ្នកសន្ទនាប៉ាឡេស្ទីន Saeb Erekat បានបញ្ជូនទៅឲ្យ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu សារលិខិត១ច្បាប់របស់ប្រធានាធិ បតីប៉ាឡេស្ទីន Mahmoud Abbas ដែលលើកឡើងយ៉ាងល្អិតល្អន់អំពីបណ្តាសំណូមពរ របស់ប៉ាឡេស្ទីនស្តីអំពីការចាប់ផ្តើមការចរចារសន្តិភាពឡើងវិញ។ក្រោយការជួបគ្នា ក្នុងរយះពេលជិត១ម៉ោង ភាគីទាំង២បានចេញសេចក្តីប្រកាសរួមដោយលើកច្បាស់ ថា៖អ៊ីស្រាអែល នឹងរដ្ឋអំណាចប៉ាឡេស្ទីន (PA) សន្យាទទួលបានសន្តិភាព។ Tel Aviv និងផ្ញើសារលិខិតឆ្លើយតបក្នុងរយះពេល២សប្តាហ៏ទៀត។ទីភ្នាក់អារព័ត៍មានបារាំង AFP បានផ្សាយថា៖ក្នុងសារលិខិត របស់ខ្លួន លោក Mahmoud Abbas បានស្នើ Ten Alviv លើកឡើងនូវទស្សនះយ៉ាងឆាប់បំផុត អំពីបញ្ហាចំនួន៤ រួមមាន៖ គោលការណ៏ ២រដ្ឋដោយផ្អែកទៅលើផ្លូវព្រំដែនមុនឆ្នាំ១៩៦៧ បញ្ឈប់ការកសាងបណ្តាលំនៅដ្ឋាន ហ៊្សីហ្វ ដោះលែងឲ្យមានសេរីភាពវិញទណ្ឌិតប៉ាឡេស្ទីនទាំងអស់នឹងលុបចោលសេចក្តី សំរេចទាំងឡាយដែលដើរផ្ទុយទៅនឹងបណ្តាកិច្ចសន្យាទ្វេភាគីដែលបានចុះហត្ថលេខា តាំងពីឆ្នាំ២០០០មក។ ភាគីប៉ាឡេស្ទីនប្រកាសត្រៀមខ្លួនជាស្រេចចាប់ផ្តើមឡើងវិញ ការចរចារសន្តិភាពភ្លាម១រំពេក ក្រោយពីទទួលបានប្រតិកម្មវិជ្ជមានពីអ៊ីស្រាអែល៕ Image: Internet
Related






